សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: សិស្ស

សិស្សប្រុសម្នាក់ និងអ្នកដំណើរម្នាក់កំពុងបណ្ដើរម៉ូតូ ស្របពេលដែលផ្លូវមានស្ថានភាពរអិលបើកបរ​មិនកើត។ រូបភាពផ្ដល់ឱ្យ

ផ្លូវលំមួយខ្សែទៅកាន់សាលារៀនមួយក្នុងស្រុកភ្នំស្រុក បង្កការលំបាក​ក្នុងការធ្វើដំណើរដល់សិស្ស និងគ្រូ

លូវលំមួយខ្សែដែលជាមធ្យោបាយតែមួយគត់សម្រាប់សិស្សានុសិស្ស និងគ្រូ ធ្វើ​ដំណើរ​ទៅ​វិទ្យាល័យ ណាំតៅ ស្ថិតឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កំពុង​បង្ក​ការ​លំបាក​ដល់ការធ្វើដំណើរ ដោយសារតែស្ថានភាពដីរអិល ខណៈ​ក្រុមហ៊ុន​ដែលដេញ​ថ្លៃគម្រោង​សាងសង់ផ្លូវនេះ មិនទាន់បញ្ចប់ការសាងសង់។
សិស្សស្រីម្នាក់នៃសាលាវិទ្យាល័យមួយកន្លែងក្នុងរាជធានីភ្នំពេញ កំពុងតែចុចទូរសព្ទរបស់ខ្លួននៅមុខថ្នាក់រៀន នៅក្នុងម៉ោងចេញលេង។ រូបថតនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។ ខេមបូចា/ អាន វិចិត្រ

គ្រូបង្រៀនបារម្ភពីផលលំបាកធ្ងន់ធ្ងរករណីសិស្សលេងទូរសព្ទមិនរៀនសូត្រ

គ្រូបង្រៀននៅតាមសាលាចំណេះដឹងទូទៅមួយចំនួនលើកឡើងពីក្តីបារម្ភ ករណីសិស្សវក់នឹង​ការប្រើប្រាស់ទូរសព្ទ ដោយលេងហ្គេម និងមើលរឿងអាសអាភាស មិនយកចិត្តទុក​ដាក់លើ​ការ​សិក្សាហើយឈានដល់ការប្រព្រឹត្តបទល្មើសផ្សេង​ៗ។​
កង្វះបង្គន់អនាម័យតាមសាលារៀននៅតែជាកង្វល់របស់គ្រូបង្រៀននិងអាណាព្យាបាលសិស្ស

កង្វះបង្គន់អនាម័យតាមសាលារៀននៅតែជាកង្វល់របស់គ្រូបង្រៀននិងអាណាព្យាបាលសិស្ស

នាយកសាលានិងអាណាព្យាបាលសិស្សនៃសាលាបឋមសិក្សាមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្លែងក្ដីកង្វល់អំពីកង្វះបង្គន់អនាម័យសម្រាប់សិស្សប្រើប្រាស់ ។ ពួកគាត់ថា ការខ្វះខាតនេះធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព ដែលបង្កការលំបាកចំពោះការបង្រៀននិងរៀន ។ សូមលោកអ្នកតាមដានបទយកការណ៍ដោយ លោក អ៊ូន ឈិន !
សិស្សានុសិស្សមកពីសាលាបឋមសិក្សាកំពង់ប្រាក់ចែវទូកពីសាលាត្រលប់មកផ្ទះរបស់ពួកគេវិញនាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ ស៊ើង និមល់

ភូមិបណ្តែតទឹកនៅពោធិ៍សាត់ មិនមានអនុវិទ្យាល័យនៅជិតដែលធ្វើឱ្យសិស្សមានឱកាសតិចក្នុងការបន្តរៀនថ្នាក់ទី៧

ស្រុកក្រគរ នៃខេត្តពោធិ៍សាត់៖ ជា រស្មី អាយុ១៣ឆ្នាំ បានតស៊ូរៀនសូត្ររហូតដល់ថ្នាក់ទី៦ បើទោះបីជាកុមារីរូបនេះរស់នៅលើផ្ទះបឹងទន្លេសាបក្តី។ នៅសាលាបឋមសិក្សាកំពង់ប្រាក់ រស្មីជាសិស្សពូកែម្នាក់ដែលមានក្តីស្រមៃចង់ក្លាយជាគ្រូបង្រៀននៅពេលអនាគត។ ប៉ុន្តែដោយសារតែអនុវិទ្យាល័យមានតែនៅលើគោកដែលមានចម្ងាយឆ្ងាយពីផ្ទះរបស់ខ្លួន រស្មីមានសង្ឃឹមតិចតួចប៉ុណ្ណោះថានឹងបានទៅរៀនបន្ត។

ព័ត៌មានថ្មី

អត្ថបទពេញនិយម