ពលរដ្ឋកម្ពុជាមួយចំនួនស្វែងរកសេវាកម្មសុខភាពផ្លូវចិត្ត អំឡុងពេលវិបត្តិជំងឺកូវីដ១៩

Motorists drive past the TPO buildingពលរដ្ឋជិះម៉ូតូកាត់អគារចិត្តសង្គម អន្តរវប្បធម៌ (TPO) ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែសីហា។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

ពលរដ្ឋ​កម្ពុជា​កាន់​តែ​ច្រើន​បាន​ងាក​ទៅ​ស្វែងរក​​សេវាកម្ម​ពិគ្រោះយោបល់​ផ្លូវ​ចិត្ត ដោយសារ​បញ្ហា​អារម្មណ៍​ភ័យខ្លាច​និង​ស្រេ្តស ដែលបង្ក​ឡើង​ដោយ​វិបត្តិ​ជំងឺ​កូវីដ១៩។ អ្នក​ជំនាញ​និយាយ​ថា ការ​បាត់បង់​ការងារ​ដោយសារ​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច ក៏ដូចជាការ​រឹតត្បិត​ពី​សំណាក់​រដ្ឋាភិបាល និង​ការ​បិទ​សាលារៀន​បាន​នាំ​ឲ្យ​មាន​ការ​កើនឡើង​នូវ​ជំងឺ​បាក់​ទឹកចិត្ត និង​អារម្មណ៍​ភ័យព្រួយ។​