សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: សុខាភិបាល

ថវិកាជាតិឆ្នាំ២០២៥ត្រូវបានអនុម័ត ដែលផ្នែកការពារជាតិកើនឡើង ខណៈផ្នែកសុខាភិបាលថយចុះ

រដ្ឋសភាកម្ពុជាបានអនុម័តថវិកាជាតិឆ្នាំ២០២៥ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ដោយបានបង្កើន​ការចំណាយរួមជាមួយនឹងការជំរុញដល់វិស័យការពារជាតិ ក្រសួងមហាផ្ទៃ និង​វិស័យ​សេវាសាធារណៈមួយចំនួនដូចជាធនធានទឹក ខណៈពេលដែលកាត់បន្ថយថវិកាសម្រាប់វិស័យដទៃ។ យ៉ាង​ណា​ក៏ដោយ សមាជិក​សង្គម​ស៊ីវិល​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​កាត់​បន្ថយ​​ទៅលើ​ក្រសួង​សុខាភិបាល និង​បរិស្ថាន។
ប្រជាពលរដ្ឋមកទទួលការព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែករកា ស្ថិតក្នុងភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ។ រូបភាពថតកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ។ (ខេមបូចា/អ៊ួន ឈិន)

នាយករដ្ឋមន្រ្តីជំរុញឱ្យធ្វើទំនើបកម្មលើវិស័យសុខាភិបាល មុនធ្វើវិមជ្ឈការទៅមន្ទីរពេទ្យថ្នាក់តំបន់ដែលគ្រោងនឹងបង្កើត

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យធ្វើទំនើបកម្ម និងពិពិធកម្មសេវាសុខាភិបាលថ្នាក់ជាតិឱ្យកាន់តែទំនើប មុនពេលបង្កើតមន្ទីរពេទ្យថ្នាក់តំបន់។ មន្ទីរពេទ្យទាំងនេះនឹងត្រូវបានរចនាឡើងដើម្បីធ្វើវិមជ្ឈការលើការព្យាបាលជម្ងឺសំខាន់ៗនៅក្នុងតំបន់រៀងៗខ្លួន។
មន្ត្រីរដ្ឋាភិបាល និងមន្ត្រីរាជការចូលរួមពិធីប្រគល់ជ័យលាភីជូនសាលានិងមណ្ឌលសុខភាពគំរូ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។ (ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត)

កម្ពុជាគ្រោងជ្រើសរើសមន្ត្រីជំនាញកិច្ចសន្យា ចំពេលមានការខ្វះខាតមន្ត្រីតាមមូលដ្ឋាន

ខណៈពេលដែលធនាគារពិភពលោកបានបង្ហាញរបាយការណ៍កាលពីសប្តាហ៍មុនថា ការចំ​ណាយរបស់ប្រទេស​កម្ពុជាបានកើនឡើងដែល​ភាគច្រើន​ទៅលើ​​ប្រាក់បៀវត្សរ៍ក្នុងវិស័យរាជការស៊ីវិលដែលមិនបានផ្ដល់​គុណផល​ការងារ​​ប្រសើរ​ឡើង​ នៅពេល​នេះកម្ពុជាគ្រោងនឹងពង្រីកឱកាសសម្រាប់មន្រ្តីកិច្ចសន្យាដែល​មាន​ជំ​នាញ ដើម្បីបង្កើន​ប្រសិទ្ធភាពរដ្ឋបាលសាធារណៈ។
អគារក្រសួងអប់រំនៅរាជធានីភ្នំពេញ ថតនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ។ (ខេមបូចា / ព្រីង សំរាំង)

ក្រុមសង្គមស៊ីវិលអំពាវនាវឱ្យរដ្ឋាភិបាលបង្កើនថវិកាសម្រាប់សេវាកម្មសុខភាព អប់រំ និងសង្គម

ក្រុមការងារដែលតំណាងឱ្យ​អង្គការសង្គមស៊ីវិលចំនួន ១៩ស្ថាប័ន អំពាវនាវ​ស្នើឱ្យ​រដ្ឋាភិបាល​កម្ពុជា​បង្កើន​ថវិកាសម្រាប់​វិស័យអប់រំ សុខាភិបាល និងការគាំពារ​សង្គម​ នៅក្នុងការ​ឆ្លើយតបទៅនឹងថវិកា​ជាតិឆ្នាំ២០២៤ ដែល​ត្រូវបានរដ្ឋសភាអនុម័តរួចហើយ ។

កង្វះមណ្ឌលសុខភាពនិងគុណភាពនៃការផ្ដល់សេវានៅតែជាបញ្ហា

ប្រជាពលរដ្ឋរស់នៅក្នុងឃុំដែលពុំទាន់មានមណ្ឌលសុខភាព ជាពិសេសនៅតំបន់ដាច់ស្រយាលមួយចំនួន ត្អូញត្អែរថា ពួកគាត់មានការលំបាកណាស់ក្នុងការទទួលបានសេវាសុខាភិបាល ហើយបើជួនជាពួកគាត់ឈឺថ្កាត់ចំពេលយប់អាធាត្រនឹងរឹតតែលំបាកថែមទៀត ព្រោះពួកគាត់ត្រូវបង្ខំចិត្តធ្វើដំណើរទៅមណ្ឌលសុខភាពក្នុងឃុំដទៃឆ្ងាយពីលំនៅរហូតដល់ទៅជាង១០គីឡូម៉ែត្រ ។
មន្ត្រីសុខាភិបាលរៀបចំធ្វើតេស្តរកវីរុសអូមីក្រុងលើកូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍ នៅកន្លែងធ្វើកូដកម្មក្បែរស្ថានទូតអូស្ត្រាលី ក្នុងរាជធានីភ្នំពេញ ជាទីតាំងដែលពួកគេ ត្រូវបានរារាំង។ រូបថតថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

មន្ត្រីសុខាភិបាលព្យាយាមធ្វើតេស្តក្រុមកូដករណាហ្គាវើលដ៍ស្វែងរកអូមីក្រុង

មន្ត្រីសុខាភិបាល និងអាជ្ញាធររាជធានីភ្នំពេញបានព្យាយាមរារាំងកូដករនៃក្រុមហ៊ុន​ណាហ្គាវើលដ៍នាល្ងាចថ្ងៃសុក្រនេះដើម្បីធ្វើតេស្តរក​វីរុសបំប្លែងថ្មីអូមីក្រុង​បន្ទាប់ពី​កូដករ​ជាស្ត្រីមានផ្ទៃពោះម្នាក់​ត្រូវបានធ្វើតេស្តរកឃើញ​វិជ្ជមានអូមីក្រុង។

ព័ត៌មានថ្មី

អត្ថបទពេញនិយម