សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: សុន ឆ័យ

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ថ្លែងអំឡុងបទសម្ភាសន៍ជាមួយខេមបូចា នៅការិយាល័យរបស់លោកក្នុងរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២។ ខេមបូចា /ព្រីង សំរាំង

ប្រឈមនឹងសំណងជំងឺចិត្ត១លានដុល្លារ លោក សុន ឆ័យ មេដឹកនាំបក្សភ្លើងទៀនប្រយ័ត្នប្រយែង ប៉ុន្តែប្តេជ្ញាចិត្តចូលរួមការបោះឆ្នោត

ដោយ​ប្រឈម​មុខ​នឹង​ការ​រឹបអូសទ្រព្យសម្បត្តិ​​​បន្ទាប់ពី​ចាញ់​ក្តី​ក្នុងបណ្តឹងបរិហារកេរ្តិ៍​​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ដែលទារសំណងជំងឺ​ចិត្ត​១លាន​ដុល្លារ​ លោក សុន ឆ័យ បាន​កាត់បន្ថយ​វោហារសាស្ត្រនយោបាយ និងកាន់តែមាន​ភាព​ប្រយ័ត្នប្រយែង​ជាងមុនដែល​លោក​ធ្លាប់បានធ្វើ​នៅក្នុង​អាជីព​នយោបាយ​ច្រើន​ទសវត្សរ៍​មក​នេះ​តាមរយៈការ​បញ្ចេញ​ទស្សន​របស់​លោក​។
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនថ្លែងទៅកាន់អ្នកសារព័ត៌មាននៅខាងក្រៅសាលាឧទ្ធរណ៍ បន្ទាប់ពីបានចូលរួមសវនាការនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។ ខេមបូចា / បញ្ញា ឆព័ណ្ណ

សាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រមផ្តន្ទាទោសលោក សុន ឆ័យ ពីបទបរិហារកេរ្តិ៍និងបង្កើនសំណងជំងឺចិត្តដល់១លានដុល្លារជូនCPP

សាលា​ឧទ្ធរណ៍​នៅ​ថ្ងៃ​ពុធ​នេះ​បាន​តម្កល់​សាលក្រម​របស់​តុលាការ​ជាន់​ទាប​ដែលបាន​​រក​ឃើញពិរុទ្ធភាព​របស់លោក សុន ឆ័យ ​​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​ពី​បទ​បរិហារកេរ្តិ៍​គណបក្ស​ប្រជាជន​កម្ពុជា និង​បង្គាប់​ឲ្យ​លោក​​សង​ជំងឺ​ចិត្ត​ចំនួន៤ពាន់​លាន​រៀល (១លាន​ដុល្លារ) គឺ​កើន​មួយ​ភាគ​បី​នៃ​អ្វី​ដែលតុលាការ​ជាន់​ទាប​បាន​បង្គាប់​។
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីសវនាការនៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២។ ខេមបូចា /ព្រីង សំរាំង

តុលាការសម្រេចឲ្យ លោក សុន ឆ័យ សងជំងឺចិត្តគណបក្សប្រជាជនកម្ពុជា ៧៥ម៉ឺនដុល្លារ ករណីបណ្តឹងបរិហារកេរ្តិ៍

សាលាដំបូង​រាជធានីភ្នំពេញនៅ​ថ្ងៃសុក្រនេះ បានបង្គាប់ឲ្យ​លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន​ សងជំងឺចិត្តដល់គណបក្សប្រជាជនកម្ពុជា​ ជា​គណបក្ស​​កាន់អំណាចចំនួន៣ពាន់លានរៀល (៧៥០.០០០ដុល្លារ) ដោយរកឃើញថា លោកមានពិរុទ្ធភាពពីបទបរិហារកេរ្តិ៍ ដោយសារលោកបានលើកឡើងថា មាន​ការលួចបន្លំសន្លឹកឆ្នោត​ អំឡុងការបោះឆ្នោតឃុំសង្កាត់កាលពីខែមិថុនា។
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនមកដល់សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីចូលរួមសវនាការលើសំណុំរឿងបរិហាកេរ្តិ៍ដែលប្តឹងដោយគ.ជ.ប។ ខេមបូចា/ ព្រីង សំរាំង

សាលាដំបូងរាជធានីភ្នំពេញបើកសវនាការសំណុំរឿងលោក សុន ឆ័យ ជុំវិញការរិះគន់ដំណើរការបោះឆ្នោតឃុំសង្កាត់

សាលាដំបូងរាជធានីភ្នំពេញ​កាលពីថ្ងៃព្រហស្បតិ៍​បាន​បើកសវនាការកាត់ក្តីលើសំណុំរឿង​របស់លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើងទៀន​ ដែលគណៈកម្មាធិការជាតិរៀបចំការបោះ​ឆ្នោត​បាន​ប្តឹងលោក​ពីបទបរិហាកេរ្តិ៍​ដោយ​សារតែ​លោករិះគន់​ការបោះឆ្នោត​ឃុំសង្កាត់កាលពីខែ​មិថុនា​។
លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋានបង្ហាញមុខនៅក្រៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ដើម្បីគាំទ្រលោក សុន ឆ័យ ដែលកំពុងតតាំងនឹងបណ្តឹងបរិហារកេរ្តិ៍។ខេមបូចា / ស៊ន សារ៉ាត

ក្តីសង្ឃឹមរបស់គណបក្សប្រឆាំងក្នុងការបោះឆ្នោតជាតិឆ្នាំ២០២៣ អាស្រ័យលើកំណែទម្រង់ប្រព័ន្ធបោះឆ្នោត

សម្ព័ន្ធភាពដែលមានគណបក្សប្រឆាំងចំនួនប្រាំពីរបានទទូចឲ្យរដ្ឋាភិបាលធ្វើកំណែទម្រង់ការបោះឆ្នោតទ្រង់ទ្រាយធំ បើមិនដូច្នេះទេអាចនឹងបាត់បង់ទំនុកចិត្តសម្រាប់ការបោះឆ្នោតជាតិនៅឆ្នាំក្រោយ។
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនលើកដៃស្វាគមន៍ទៅកាន់អ្នកសារព័ត៌មាននិងអ្នកគាំទ្រ ខណៈលោកមកដល់សាលាដំបូងរាជធានីភ្នំពេញ សម្រាប់ការសាកសួរ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

តុលាការសាកសួរលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនជុំវិញបណ្តឹងរបស់គ.ជ.ប

លោក សុន ឆ័យ ជាអនុប្រធានគណបក្សភ្លើងទៀនបានចូលខ្លួនបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃអង្គារ សម្រាប់ការសាកសួរពាក់ព័ន្ធនឹងបណ្តឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បន្ទាប់ពីលោកបានរិះគន់ដំណើរការបោះឆ្នោតកាលពីពេលថ្មីៗនេះ នៅតាមបណ្តាញសារព័ត៌មាន។
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនថ្លែងក្នុងពេលឃោសនាបោះឆ្នោតឃុំសង្កាត់នារាជធានីភ្នំពេញនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

គណបក្សប្រជាជនកម្ពុជាប្តឹងមេដឹកនាំបក្សប្រឆាំង បន្ទាប់ពីរិះគន់ដំណើរការបោះឆ្នោតឃុំសង្កាត់

គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចបានប្តឹង លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ទៅតុលាការក្រុងភ្នំពេញ បន្ទាប់ពីលោកបានរិះគន់ការបោះឆ្នោតឃុំសង្កាត់តាមប្រព័ន្ធផ្សព្វផ្សាយថា មិនសេរី និងមិនយុត្តិធម៌។
មន្ត្រីរៀបចំការបោះឆ្នោតកំពុងរាប់សន្លឹកឆ្នោតនៅមណ្ឌលបោះឆ្នោតវត្តចាក់អង្រែលើ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ រូបភាពថតកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

លោកហ៊ុន សែន សរសើរការបោះឆ្នោតឃុំសង្កាត់ថា «ត្រឹមត្រូវ និងយុត្តិធម៌» ហើយបដិសេធការចោទប្រកាន់ថាមានការលួចសន្លឹកឆ្នោត

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកោតសរសើរចំពោះដំណើរការបោះឆ្នោតឃុំសង្កាត់កាលពីថ្ងៃទី៥ ខែមិថុនា កន្លងទៅ ដោយបានហៅការបោះឆ្នោតនេះថា «ត្រឹមត្រូវ និងយុត្តិធម៌» ហើយលោកក៏បានច្រានចោលការចោទប្រកាន់របស់គណបក្សប្រឆាំងថាការបោះឆ្នោតមិនត្រឹមត្រូវ និងមានភាពមិនប្រក្រតីច្រើនផងដែរ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម