- នយោបាយ ,
តុលាការច្រានចោលសំណើដកការរឹតត្បិតលើការសួរសុខទុក្ខលោក កឹម សុខា នាថ្ងៃដំបូងនៃសវនាការលើបណ្តឹងឧទ្ធរណ៍របស់លោក
សវនាការលើបណ្តឹងឧទ្ធរណ៍របស់លោក កឹម សុខា បានចាប់ផ្តើមកាលពីថ្ងៃអង្គារ ដោយសាលាឧទ្ធរណ៍បានបដិសេធសំណើរបស់លោកក្នុងការបន្ធូរបន្ថយលក្ខខណ្ឌតឹងរឹងនៃការឃុំខ្លួនលោកក្នុងផ្ទះ។ លោកបានស្នើឲ្យតុលាការផ្តល់សិទ្ធិចូលសួរសុខទុក្ខ ដើម្បីឲ្យលោកអាចជួបជាមួយប្រជាពលរដ្ឋបាន។