សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: សេង ធារី

កញ្ញា សេង ធារី សកម្មជនសិទ្ធិមនុស្សស្រែកទាមទារយុត្តិធម៌ មុនពេលប៉ូលិសចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ (ខេមបូចា/ព្រីង សំរាំង)

កញ្ញា សេង ធារី បញ្ចប់កូដកម្មអត់អាហាររយៈពេល១០ថ្ងៃ នៅក្នុងពន្ធនាគារ

យោងតាមលោក Jared Genser ជា​មេធាវី​ការពារ​បាន​ឲ្យ​ដឹងថា ​កញ្ញា សេង ធារី  សកម្មជនសិទ្ធិ​មនុស្ស​ ដែលកំពុងជាប់ពន្ធនាគារបានបញ្ចប់ការធ្វើកូដកម្មអត់អាហាររយៈពេល១០​ថ្ងៃកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីស្រកទម្ងន់ប្រហែល៥គីឡូក្រាម ដែល​កូដកម្មអត់​អាហារនេះធ្វើ​ឡើង​បន្ទាប់​​ពីមាន​របាយការណ៍កាល​ពី​ខែមិថុនាពីក្រុមការងារអង្គការសហប្រជាជាតិដែលបានអំពាវនាវឱ្យមានការដោះលែងកញ្ញា​ជាបន្ទាន់។
កញ្ញា សេង ធារី ជាមេធាវីនិងជាសកម្មជនសិទ្ធិមនុស្ស ត្រូវបានចាប់ខ្លួនបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៦ឆ្នាំ ពាក់ព័ន្ធនឹងបទរួមគំនិតក្បត់។ រូបថតថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ (ខេមបូចា/ ព្រីង សំរាំង)

លោកនាយករដ្ឋមន្ត្រី៖ លោកមិនលើកលែងទោសដល់អ្នកជាប់ទោសណាដែលអន្តរាគមន៍ពីបរទេស

លោកនាយករដ្ឋមន្រ្តី ហ៊ុន​ សែន​ បានថ្លែងថា លោកនឹងមិនអត់ឱន ឬលើកលែងទោសដល់​ អ្នកជាប់ទោសរូបណា និងជាពិសេសគាត់លើកឡើងសំដៅលើ​កញ្ញា សេង ធារី​ ដែលទទួល​បាន​ការអន្តរាគមន៍​ពីបរទេស​ និងត្រូវដាក់ទោស​ឱ្យគ្រប់ថ្ងៃកំណត់នៃទោស។ 
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony J. Blinken ថ្លែងទៅកាន់បណ្តាញព័ត៌មាន អំឡុងសន្និសីទកាសែតនៅទីក្រុងភ្នំពេញកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

លោក Blinken ទទូចឲ្យលោក ហ៊ុន សែន ផ្តល់សិទ្ធិនយោបាយដល់មេដឹកនាំបក្សប្រឆាំងនិងសកម្មជនដែលកំពុងជាប់ពន្ធនាគារ

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony J. Blinken បានមានប្រសាសសន៍កាលពីថ្ងៃសុក្រថា លោកបានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងបានទទូចឲ្យមេដឹកនាំកម្ពុជាដែលកាន់អំណាចដ៏យូរអង្វែងរូបនេះ «បើកលំហនយោបាយនិងសិទ្ធិសង្គមស៊ីវិលឡើងវិញ» នៅមុនការបោះឆ្នោតជាតិឆ្នាំក្រោយ។
អ្នកបើកបរម៉ូតូម្នាក់បើកកាត់ពីមុខពន្ធនាគារខេត្តព្រះវិហារកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ វណ្ណ វិចារ

សេង ធារី ត្រូវបានផ្ទេរដោយស្ងាត់ៗទៅកាន់ពន្ធនាគារខេត្តព្រះវិហារ

កញ្ញា សេង ធារី ជាមេធាវីសញ្ជាតិខ្មែរអាមេរិកកាំងនិងជាអ្នកតស៊ូមតិផ្នែកសិទ្ធិមនុស្សដ៏លេចធ្លោត្រូវបានផ្ទេរដោយស្ងាត់ៗពីពន្ធនាគារនៅក្នុងទីក្រុងភ្នំពេញទៅកាន់ពន្ធនាគារខេត្តព្រះវិហារភាគខាងជើងនៃប្រទេស។
កញ្ញា សេង ធារី ជាមេធាវីនិងជាសកម្មជនសិទ្ធិមនុស្ស ត្រូវបានចាប់ខ្លួនបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៦ឆ្នាំ ពាក់ព័ន្ធនឹងបទរួមគំនិតក្បត់។ រូបថតថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

ប៉ូលិសចាប់ខ្លួន កញ្ញា សេង ធារី បន្ទាប់ពីតុលាការប្រកាស​ផ្តន្ទាទោស

សមត្ថកិច្ចប៉ូលិសបានចាប់ខ្លួន កញ្ញា សេង ធារី ជាមេធាវី​និងជា​សកម្មជនសិទ្ធិមនុស្ស សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសគាត់ដាក់ពន្ធនាគារចំនួន៦ឆ្នាំពីបទ«រួម​គំនិត​ក្បត់» ​និង «ញុះញង់បង្ក​ឲ្យមានភាពវឹកវរធ្ងន់ធ្ងរ​ដល់​សន្តិសុខសង្គម» ​ជុំវិញ​​គម្រោង​វិលត្រឡប់មក​ស្រុក​ខ្មែរមិនបានសម្រេចរបស់​លោក សម រង្ស៊ី នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
កញ្ញា សេង ធារី ជាមេធាវីនិងជាសកម្មជនសិទ្ធិមនុស្សមកចូលរួមសវនាការនៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

សេង ធារី បដិសេធការចោទប្រកាន់អំឡុងសវនាការក្នុងសំណុំរឿងដែលមានជនជាប់ចោទច្រើន

នៅក្នុងសវនាការថ្មីបំផុតនៃការកាត់ក្តីទ្រង់ទ្រាយធំលើអ្នកគាំទ្រគណបក្សប្រឆាំងចំនួន ១៣៩នាក់ ជនជាប់ចោទម្នាក់ក្នុងចំណោមជនជាប់ចោទទាំងនោះឈរតែម្នាក់ឯងកាលពីថ្ងៃអង្គារ ដើម្បីផ្តល់សក្ខីកម្មទាក់ទងនឹងការងាររយៈពេលជាង២០ឆ្នាំនៅក្នុងប្រទេសកម្ពុជា។ មេធាវី សេង ធារី បានចូលរួមសវនាការលើកដំបូងកាលពីថ្ងៃទី៧ ខែធ្នូ នៅសាលាដំបូងរាជធានីភ្នំពេញដោយស្លៀកពាក់ជាអ្នករាំរបាំអប្សរា ជាអ្វីដែលកញ្ញា សេង ធារីបញ្ជាក់ថាសមទៅនឹង «ល្ខោននយោបាយ» នៃសវនាការដែលមានមនុស្សច្រើន ។ កាល​ពី​ថ្ងៃ​អង្គារ កញ្ញា សេង ធារី ​បាន​វិលត្រឡប់​មកតុលាការ​ជាថ្មី​ក្នុង​សម្លៀក​បំពាក់​បែប​សុភាព​ ដោយ​ស្លៀក​ឈុត​អាវធំ ខោជើងវែង​និង​ក្រវ៉ាត់​ក​ឆ្នូត។ អំឡុងពេលសវនាការរយៈពេលពីរម៉ោង ចៅក្រមបានជជីកសួរអំពីជីវប្រវត្តិនិងគោលបំណងរបស់ជនជាប់ចោទនៃការវិលត្រឡប់មកប្រទេសកម្ពុជាវិញកាលពីឆ្នាំ…

ព័ត៌មានថ្មី

អត្ថបទពេញនិយម