
អង្គការសង្គមស៊ីវិលស្នើឱ្យក្រសួងរៀបចំដែនដីបញ្ចូលចំណុចសំខាន់ៗមួយចំនួនក្នុងសេចក្តីព្រាងច្បាប់ភូមិបាលថ្មី
អង្គការក្រៅរដ្ឋាភិបាល និងសហគមន៍ដីធ្លីបានស្នើឱ្យក្រសួងរៀបចំដែនដីបញ្ចូលចំណុចសំខាន់ៗមួយចំនួនក្នុងសេចក្តីព្រាងច្បាប់ភូមិបាលថ្មី ដើម្បីធានាថាច្បាប់នេះនឹងជំរុញឱ្យការអភិវឌ្ឍសង្គមនៅកម្ពុជាប្រកបដោយនិរន្តរភាពហើយមិនបង្កទុក្ខលំបាកដល់ប្រជាពលរដ្ឋ។