រដ្ឋាភិបាលអះអាងថា សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានត្រូវបានពន្យាពេលដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩

លោក ឡាំ សុជាតិ មកពីវិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយបានថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីសេចក្តីព្រាងច្បាប់សិទ្ធិទទួលព័ត៌មានកាលពីខែកញ្ញាឆ្នាំ២០២០។ បញ្ញា ឆព័ណ្ណ

ជា​ថ្មីម្តងទៀត រដ្ឋាភិបាល​កម្ពុជា​បានខកខាន​មិនបាន​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពីសិទ្ធិទទួល​ព័ត៌មាន​ដែលបានពន្យាពេលយូរមក​ហើយ​នោះ បើទោះបីជា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ សន្យាថាសេចក្តីព្រាងច្បាប់នេះនឹងត្រូវ​អនុម័ត​នៅ​ក្នុង​ឆ្នាំ​២០២០​ក៏ដោយ​។