របាយការណ៍ថ្មី៖ រដ្ឋាភិបាលកម្ពុជាបង្កើនការគាបសង្កត់តាមប្រព័ន្ធអ៊ីនធឺណិត

បុរសម្នាក់ប្រើស្មាតហ្វូនរបស់គាត់នៅហាងកាហ្វេមួយកន្លែង ក្នុងទីក្រុងភ្នំពេញ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

យោងតាមរបាយការណ៍ថ្មីមួយពីមជ្ឈមណ្ឌលអាស៊ី(Asia Center) ជាស្ថាប័នមិនរកប្រាក់ចំណេញ ដែលមានមូលដ្ឋាននៅទីក្រុងបាងកក បានបង្ហាញថា រដ្ឋាភិបាលកម្ពុជាកំពុងប្រើប្រាស់ច្បាប់ទាក់ទង នឹងប្រព័ន្ធអ៊ីនធឺណិត ដើម្បីគាបសង្កត់បន្ថែម និងគំរាមកំហែងដល់សេរីភាពរបស់ពលរដ្ឋ។