សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: សេដ្ឋកិច្ច

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឆ្លើយសំណួររបស់អ្នកសារព័ត៌មានក្នុងវេទិកាភាពជាអ្នកដឹកនាំអាស៊ាន ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤។ រូបភាពបង្ហោះនៅលើហ្វេសប៊ុករបស់លោក។

លោក ស៊ុន ចាន់ថុល បង្ហាញ​អត្ថប្រយោជន៍​​ព្រែកជីក​ហ្វូណន​ ដល់​វិនិយោគិន​អាមេរិក ហើយ​​សង្កត់ធ្ងន់ថា “សេរីភាពនៃការបញ្ចេញមតិមានភាពល្អប្រសើរ”

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលលោក ស៊ុន ចាន់ថុល បានប្រាប់ពីសក្តានុពលដល់វិនិយោគិនអាមេរិកថា ព្រែក​ជីក​ហ្វូណនតេជោ ដែលគ្រោង​ចំណាយ​ទឹកប្រាក់​ប្រមាណ១,៧ ពាន់​លានដុល្លារ អាចផ្តល់​អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជា។ លោក​ក៏​បាន​លើក​ឡើងផងដែរ​​ថា សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​ក្នុង​ប្រទេស​មាន​ភាព​ប្រសើរ​ឡើង ផ្ទុយ​ពីការយល់​ឃើញ​​​របស់​ក្រុមអង្គការ​​សង្គម​ស៊ីវិល។
រដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាលើកទី១ ដើម្បីកំណត់ប្រាក់ឈ្នួលជូនកម្មករសម្រាប់ឆ្នាំ២០២៥ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ (ខេមបូចា/ វ៉ា សុភានុត)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលជួបពិភាក្សាគ្នាលើកទីមួយ ខណៈកម្មករទទូចឱ្យដំឡើងប្រាក់ឈ្នួលច្រើនជាងឆ្នាំនេះ

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានជួបពិភាក្សាគ្នាលើកទី១ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥ ខណៈកម្មករ កម្មការិនី ចង់ឱ្យមានការដំឡើងប្រាក់ឈ្នួលច្រើនថែមទៀត ឱ្យស្របតាមការឡើងថ្លៃទំនិញនៅទីផ្សារ។
ទិដ្ឋភាពនៅផ្នែកខាងលិចនៃផ្សារច្បារអំពៅ ថតកាលពីម៉ោងប្រមាណ១១ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤។ (ខេមបូចា/ វិសាល វិស្ណុ)

អ្នកជំនាញថា ការកើនឡើងនៃការលក់ដូរតាមអនឡាញ និងផ្សារទំនើបធ្វើឱ្យការលក់ដូរនៅតាមផ្សាររដ្ឋធ្លាក់ចុះ

អាជីវករជាច្រើន​នៅ​តាម​ផ្សារ​រដ្ឋបាន​ត្អូញត្អែ​រពីការធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ក្នុង​ការ​រក​ប្រាក់​​​ចំណូ​ល​​​​​​​ដោយ​សារ​តែបច្ចុប្បន្ន​តាម​ផ្សារ​នានា​​មិន​សូវ​មាន​អតិថិជន​ដើរ​ផ្សារ​​​ទិញ​អីវ៉ាន់​ឡើយ​។
ទិដ្ឋភាពអគារខ្ពស់ៗនៅរាជធានីភ្នំពេញ ថតនាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ។ (ខេមបូចា/ព្រីង សំរាំង)

សកម្មភាពសេដ្ឋកិច្ច​កម្ពុជា​កើនឡើង ប៉ុន្តែវិស័យអប់រំត្រូវ​ពង្រឹង​ជាចាំបាច់ដើម្បី​កំណើន​រយៈពេលវែង

សកម្មភាពសេដ្ឋកិច្ច​កម្ពុជា​បានកើនឡើង​ក្នុងអំឡុង​ត្រីមាស​ទីមួយ​នៃឆ្នាំ២០២៤ ប៉ុន្តែ វិស័យ​អប់រំ​ដែល​​ជា​ស្នូលដ៏សំខាន់​នៃការអភិវឌ្ឍ ត្រូវតែពង្រឹង​ជាចាំបាច់ ។
ទិដ្ឋភាពមួយផ្នែកនៃរាជធានីភ្នំពេញ ថតនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ។ (ខេមបូចា/ព្រីង សំរាំង)

ធនាគារពិភពលោក៖ កំណែទម្រង់សំខាន់ៗត្រូវការចាំបាច់ដើម្បីឱ្យកម្ពុជាក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់

ខណៈដែលឆ្នាំ២០២៤ចាប់ផ្ដើម ប្រទេសកម្ពុជាប្រឈមមុខនឹងដំណើរយឺតយ៉ាវផ្នែកសេដ្ឋកិច្ច ដែលអាច​ប៉ះពាល់​ដល់​គោលដៅរបស់ប្រទេស​ដើម្បី​ក្លាយខ្លួនជាប្រទេស​ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ។ ការរីកចម្រើននៅក្នុងវិស័យ​បរិយាកាស​អាជីវកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងកម្លាំងពលកម្ម​របស់​ប្រទេស​កម្ពុជា គឺត្រូវការ​ជា​ចាំបាច់​ដើម្បី​ប្រទេស​នេះ​ឈានទៅដល់​ការសម្រេចគោលដៅ​ខាង​លើ​នេះ​បាន។ នេះបើយោងតាម​ការវិភាគសេដ្ឋកិច្ច​របស់​ធនាគារពិភព​លោក (World Bank)។​
ទឹកជ្រោះប៊ូស្រាខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣។ (ខេមបូចា/ឃួន ណារីម)

ព្រលានយន្តហោះថ្មីមណ្ឌលគិរីនឹងជួយជំរុញកំណើនទេសចរណ៍ សេដ្ឋកិច្ច តែក៏មានក្ដីបារម្ភពីការបាត់បង់ព្រៃឈើ

រដ្ឋាភិបាលកម្ពុជា​បាន​អនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន​ឯកជន​មួយ​ឈ្មោះ​ថា​​ Focus Trans Global Venture Co Ltd (FTGV) សិក្សា​ពី​ការ​សាង​សង់​អាកាស​យានដ្ឋាន​ថ្មី​មួយ​ក្នុង​ខេត្ត​មណ្ឌលគិរី ដែល​ជា​ការ​វិនិយោគ​តាម​ទម្រង់​សាងសង់ ធ្វើអាជីវកម្ម និង​ផ្ទេរ ឬ​ហៅ​កាត់​ថា​ BOT នេះ​បើ​តាមសេចក្តីសម្រេចរបស់ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​៩ ខែមករា ឆ្នាំ២០២៤​។ ​អ្នក​នាំពាក្យ​អាកាស​ចរណ៍​ស៊ីវិល លោក ស៊ិន ចាន់សេរីវុត្ថា បាន​ឲ្យ​ដឹង​ថា​អាកាស​យានដ្ឋាន​នេះ​​គ្រោង​ចំណាយថវិកាចំនួន​​៣០០​លាន​ដុល្លារ ប៉ុន្តែ​ថវិកា​អាច​កើន​​ឡើង​ដល់​រាប់​ពាន់​លាន​ដុល្លារ​ដោយ​រួមបញ្ចូល​ទាំង​ការ​សាងសង់​ទីក្រុង​រណប និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពហុបំណង​។​​ លោក​មាន​ប្រសាសន៍​ថា​ក្រុម​ហ៊ុន​…
ភ្លៀងធ្លាក់ខ្លាំងបង្កទឹកទំនន់នៅលើផ្លូវជាតិលេខ៤ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។ (រូបថតពីផេកហ្វេសប៊ុករបស់រដ្ឋបាលខេត្តកំពង់ស្ពឺ)

ធនាគារពិភពលោក៖ បម្រែបម្រួលអាកាសធាតុអាចធ្វើឱ្យកម្ពុជា​ខាតបង់​ផលិតផលក្នុងស្រុកសរុប ដល់ទៅ​៩%​នៅឆ្នាំ២០៥០

ហានិភ័យអាកាសធាតុនានា ដោយរាប់ទាំង​ការកើនកម្ដៅ​ផង​ ត្រូវគេរំពឹងថា នឹងកើនឡើង​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ឥទ្ធិពល​ពីបម្រែបម្រួលអាកាសធាតុ​ទាំងនេះ​នឹង​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរទៅលើ​ពលរដ្ឋ​កម្ពុជា និង​សេដ្ឋកិច្ចរបស់ប្រទេស ព្រមទាំង​ធ្វើ​ឱ្យ​ការអភិវឌ្ឍ​មាន​ស្ថានភាព​កាន់តែ​អាក្រក់។ នេះ​បើយោង​​តាមការលើកឡើង​នៅក្នុង​​របាយការណ៍​អាកាសធាតុ​និង​កិច្ចអភិវឌ្ឍន៍នៅ​កម្ពុជា (CCDR) របស់ធនាគារពិភព​លោក។
វាលស្រែនៅខេត្តកណ្តាល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣។ ខេមបូចា/ព្រីង សំរាំង

ធនាគារអភិវឌ្ឍន៍អាស៊ីព្រមានថាកំណើនសេដ្ឋកិច្ចកម្ពុជាអាចនៅទ្រឹងដោយសារបម្រែបម្រួលអាកាសធាតុ

កំណើនសេដ្ឋកិច្ចរយៈពេលវែងរបស់កម្ពុជាប្រឈមមុខនឹងការគំរាមកំហែងខ្លាំងពីបម្រែបម្រួល​អាកាសធាតុ ហើយអាចបង្អាក់ការរំពឹងទុករបស់ខ្លួន​ក្នុងការ​ក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់រយៈពេលប៉ុន្មានឆ្នាំខាងមុខ។ នេះបើយោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន។

ព័ត៌មានថ្មី

អត្ថបទពេញនិយម