ធនាគារអភិវឌ្ឍន៍អាស៊ីអនុម័តកញ្ចប់ថវិកាជាង៩៣លានដុល្លារជួយដល់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅខេត្តចំនួនប្រាំបួន
ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB កាលពីថ្ងៃចន្ទ បានអនុម័តលើកញ្ចប់ថវិកាចំនួន៩៣,៦លានដុល្លារ សម្រាប់កម្ពុជាពង្រឹងសេវាទឹកស្អាត និងអនាម័យមូលដ្ឋាននៅជនបទ និងដើម្បីលើកទឹកចិត្តឲ្យមានការចូលរួមពីវិស័យឯកជន។