សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: សំណង

រោងចក្រផលិតស្បែកជើង R.G ក្នុងខេត្តកណ្តាលឆេះទាំងស្រុង កាលពីថ្ងៃអង្គារ ដែលបណ្តាលឲ្យកម្មករជាង២០០០នាក់បាត់បង់ការងារ រូបភាពកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

កម្មករ​ជាង​២០០០​នាក់​ប្រឈម​ជួប​ការ​លំបាកក្នុង​ជីវភាព​ ​បន្ទាប់​ពីរោងចក្រស្បែកជើងមួយ​​​​ត្រូវ​ឆេះរាបដល់ដី

កម្មករ​ជាង​២០០០​នាក់​នៅ​រោង​ចក្រ​ស្បែង​ជើង​ R.G ​នៅ​ខេត្ត​កណ្ដាល​កំពុង​ព្រួយ​បារម្ភ​អំពី​ការ​បាត់​បង់​ការងារ​បន្ទាប់​ពី​រោង​ចក្រ​នេះ​ត្រូវ​បាន​ឆេះខូច​ខាត​ទាំង​ស្រុង​កាល​ពី​ថ្ងៃ​អង្គារ​។ ពួក​គេ​សង្ឃឹម​ថា​ក្រសួង​ការងារ​នឹង​រក​ដំណោះ​ស្រាយ​លើ​បញ្ហា​នេះ ដូច​នេះ​ពួក​គេ​អាច​នឹង​មាន​ការ​ងារ​ធ្វើ​បន្ត​ទៀត មិន​ថា​រោង​ចក្រ​នេះ​បន្ត​ដំណើរ​ការ​ទៀត​ឬអត់​។​
អេស្កាវ៉ាទ័រជីកប្រឡាយថ្មីនៅក្នុងខេត្តកំពង់ស្ពឺ ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

អ្នកស្រុកដែលរងផលប៉ះពាល់ពីការសាងសង់ប្រឡាយរំដោះ​​ទឹកជំនន់​កំពុងរង់ចាំសំណងយ៉ាងអន្ទះសា

ប្រជាពលរដ្ឋនៅឃុំព្រៃវិហារ ស្រុកគងពិសី កំពុងរង់ចាំសំណងសម្រាប់​ដីធ្លី និងផ្ទះសម្បែងរបស់ពួកគាត់​យ៉ាងអន្ទះសា ខណៈដែលគម្រោងប្រឡាយរំដោះ​ទឹកជំនន់ក្នុងខេត្តកំពង់ស្ពឺបានឈានចូលដល់សប្តាហ៍ទី៣ហើយ និងមិនទាន់មានព័ត៌មានថ្មីៗណាមួយនៅឡើយទេ​។
ទំនប់អាងកន្សែងកំពុងអភិវឌ្ឈស្ថិតនៅភូមិកណ្តាល ឃុំសឹង្ហ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ។ រូបថតថ្ងៃទី២ ខែកម្ភះ ឆ្នាំ២០២៤។ (ខេមបូចា/ សុខសាវី)

ពលរដ្ឋរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍​អាង​កន្សែងក្នុងខេត្តបន្ទាយមានជ័យ ទាម​ទារ​ឱ្យអាជ្ញាធរដោះស្រាយសំណង

កំឡុងពេលក្រុមហ៊ុនកំពុងតែមមាញឹកក្នុងការអភិវឌ្ឍប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយ​ទឹក​ជំនន់​​​ខេត្តបន្ទាយមានជ័យ ក្រុមប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងនេះ​នៅ​ចំណុច​អាង​កន្សែង ដែលខ្លះមិនទទួលបានសំណង និងខ្លះបានអះអាងថាផ្តិតមេដៃទទួលសំណង​ដោយ​​បង្ខំ​ចិត្ត ពួកគាត់នៅបន្តទាមទាឱ្យអាជ្ញាធរជួយដោះស្រាយសំណងសមរម្យ។
ប្រឡាយទឹកទទឹង២ម៉ែត្រដែលជីកដោយក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះថ្មីកាលពីឆ្នាំ២០២១ ដែលកាត់ផ្ដាច់ផ្លូវចេញចូលរបស់កសិករទៅក្នុងដីស្រែចម្ការរបស់ពួកគេ ។ រូបថតនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ (ខេមបូចា / ផុន សុទ្ធីរ័ត្ន)

កសិករ​ខេត្តតាកែវ​អាក់អន់ចិត្ត​នឹង​សំណងថ្លៃដី១ដុល្លារក្នុង១ម៉ែត្រការ៉េ​ពី​ក្រុមហ៊ុន​អភិវឌ្ឍន៍ព្រលានយន្តហោះថ្មី

កសិករជិត ១០០នាក់​នៅក្នុងស្រុក​បាទី ដែលដីរបស់ពួកគាត់​ត្រូវបាន​យកទុកសម្រាប់ការអភិវឌ្ឍ​គម្រោង​ព្រលាន​យន្តហោះ​អន្តរជាតិ​តេជោ តាខ្មៅ ដែលមានតម្លៃ​ ១,៥ពាន់លានដុល្លារ កំពុងនាំគ្នា​អំពាវនាវ​ដល់​រដ្ឋាភិបាលថ្មី​ដើម្បីរក​ដំណោះស្រាយ​ចំពោះការបាត់បង់មុខរបរ​ចិញ្ចឹមជីវិត ​បន្ទាប់ពី​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា (OCIC) របស់​មហាសេដ្ឋី​ ពុង ឃាវសែ បានជីកប្រឡាយធ្វើព្រំដី ។ ពួកគេ​អះអាងថា ការស្វែងរក​ដំណោះស្រាយ​ពី​អាជ្ញាធរ​មូលដ្ឋាន​ចំពោះបញ្ហា​នេះដែល​បានអូសបន្លាយពេល​អស់​ពីរឆ្នាំ គឺពុំមានប្រសិទ្ធភាពឡើយ ។ ​
ទិដ្ឋភាពក្រោយភ្លើងឆាបឆេះសណ្ឋាគារ និងកាស៊ីណូ Grand Diamond City ដែលពេលនោះមនុស្ស២៧នាក់ត្រូវរកឃើញថាស្លាប់ រូបភាពថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

សាច់ញាតិរបស់អ្នកបាត់ខ្លួនក្នុងករណីឆេះកាស៊ីណូនៅប៉ោយប៉ែតមិនទាន់បានទទួលសំណង និងលទ្ធផលDNA

គ្រួសារ​ប្រជា​ពល​រដ្ឋ​ខ្មែរ​មួយ​ចំនួន​​ដែលមាន​សាច់ញាតិបាត់ខ្លួន ដែល​ធ្វើ​ការ​នៅ​កាស៊ីណូប៉ោយប៉ែត និង​សង្ស័យថាបាន​ស្លាប់​ដោយ​គ្រោះ​អគ្គិភ័យ​កាលពី​ចុង​ខែ​ធ្នូ បាន​និយាយ​ថា ​ពួកគាត់​នៅ​មិន​ទាន់​បាន​ទទួល​ព័ត៌មាន ឬ​សំណង​ពី​អាជ្ញាធរ និង​ម្ចាស់​កាស៊ីណូ​នៅ​ឡើយ​ទេ។​
លោក ហ៊ាង ប៊ុននឿន (ឆ្វេង) និងលោក បាន ដូច (ស្តាំ) កាន់រូបថតសាច់ញាតិដែលបាត់ខ្លួនគឺអ្នកស្រី អឿ ធី ជាប្អូនថ្លៃស្រីរបស់លោក និង សំ ស្រីមុំ ត្រូវជាក្មួយស្រីរបស់ដូ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។ (ខេមបូចា / Jack Brook)

ក្រុមគ្រួសារបុគ្គលិកកាស៊ីណូដែលបាត់ខ្លួនស្វែងរកប្រាក់សំណង ខណៈអាជ្ញាធរនៅមិនទាន់ច្បាស់ជុំវិញការស្លាប់ពលរដ្ឋខ្មែរ

អាជ្ញាធ​របានអះអាងថា គ្មាន​ពលរដ្ឋខ្មែរណាម្នាក់ស្លាប់ក្នុងគ្រោះអគ្គិភ័យដែលបានឆាបឆេះកាស៊ីណូនៅក្រុងប៉ោយប៉ែតកាលពីចុងខែធ្នូនោះទេ ប៉ុន្តែសាច់ញាតិរបស់ស្ត្រីខ្មែរម្នាក់ដែលជាប់នៅក្នុងអគារនោះ នៅពេលមាន​អគ្គិភ័យបានរៀប​ចំ​ពិធីបុណ្យសពរបស់​នាងរួចហើយ។
ស្ត្រីជាគ្រួសារជនរងគ្រោះដែលស្លាប់ដោយសារបាក់អគារសង្កត់នៅខេត្តព្រះសីហនុ ប្រមូលផ្ដុំគ្នានៅមុខអគ្គបញ្ជាការដ្ឋានអង្គរក្ស ដើម្បីដាក់ញត្តិទៅនាយករដ្ឋមន្ត្រីស្វែងរកដំណោះស្រាយ នៅខេត្តកណ្ដាល។ រូបថតថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

ក្រុមគ្រួសារជនរងគ្រោះដោយសារបាក់រលំអគារនៅព្រះសីហនុ ស្នើកិច្ចអន្តរាគមន៍ពីនាយករដ្ឋមន្រ្តី ខណៈមិនទាន់ទទួលបានសំណងពីជនល្មើស

ក្រុមគ្រួសារជនរងគ្រោះដែលស្លាប់ដោយសារការបាក់រលំអគារកម្ពស់៧ជាន់នៅ​ខេត្ត​ព្រះសីហនុកាលពីជាង៣ឆ្នាំមុន នៅមិនទាន់ទទួលបានសំណងពីជនជាតិចិនដែលជា​អ្នកទទួល​ខុសត្រូវចំពោះសោកនាដកម្មនេះនៅឡើយទេ។ ពួកគេស្នើកិច្ចអន្តរាគមន៍ពីលោក​នាយករដ្ឋមន្រ្តី ហ៊ុន​ សែន ដើម្បីជួយដោះស្រាយឱ្យពួកគេទទួលបានសំណង។
កាលពីចុងខែកញ្ញា ប្រជាពលរដ្ឋជាច្រើនគ្រួសារក្នុងភូមិផ្សារតូច ខណ្ឌឫស្សីកែវ បានយល់ព្រមផ្លាស់ប្ដូរទីលំនៅទៅកាន់ជាយក្រុងភ្នំពេញ ក្រោយពីរងសម្ពាធជាច្រើនខែពីអាជ្ញាធរដើម្បីយកទីតាំងសម្រាប់ការអភិវឌ្ឍ។ រូបភាពកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

ប្រជាពលរដ្ឋក្នុងខណ្ឌឫស្សីកែវកំពុងស្ទាក់ស្ទើរយល់ព្រមក្នុងការផ្លាស់ប្ដូរទីលំនៅ

ក្រោយ​ពី​បាន​តស៊ូជំទាស់​ទៅ​នឹង​ការ​តម្រូវ​ឲ្យ​ផ្លាស់ទី​លំនៅ​អស់​ជា​ច្រើន​ខែ អ្នក​ស្រី គីម ហេង បាន​ចាប់​ផ្ដើម​រុះរើ​ផ្ទះ​របស់​ខ្លួន​ដែល​បានសាងសង់ជិត​៤ទសវត្សន៍​ ដើម្បី​រៀប​ចំទៅ​សាងសង់ជា​​ថ្មី​ជាមួយ​នឹង​កំណាត់​ឈើ និង​ស័ង្កសីនៅ​លើ​ទី​តាំង​ថ្មីដែល​នៅ​ឆ្ងា​យ​ពី​ទី​តាំងបច្ចុប្បន្ន​។​​

ព័ត៌មានថ្មី

អត្ថបទពេញនិយម