សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

Tag: សំរាម

លោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូងភ្នំគិរីរម្យ កំពុងជជែកជាមួយក្មេងៗ អំឡុងពេលត្រៀមចែកអំណោយ និងសម្ភារ:សិក្សាដល់សិស្សានុសិស្ស កាលព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣។ (ខេមបូចា/ ពក ពន្លឺ)

បុរសម្នាក់ប្រើគំនិតកែច្នៃសំរាម ផ្តល់ឱកាសដល់កុមារក្រីក្រនិងកំព្រាជិត​២០០​នាក់​បានរៀនសូត្រ

លោក វណ្ណដេ ឱ្យដឹងថា៖ «នៅពេលខ្ញុំបង្កើតសាលាដូងក្រោមចក្ខុវិស័យ ចង់ផ្សារភ្ជាប់ការអប់រំ និងការយល់ដឹង​អំពីការកែច្នៃសំរាម ការបែង​ចែង ការប្រើប្រាស់ឡើងវិញ ដើម្បីឱ្យពួកគាត់ហ្នឹង មានចំណេះ​ក្នុងការ​ច្នៃសំរាមទាំងនេះឱ្យមានប្រយោជន៍»។

អ្នកស្រលាញ់បរិស្ថានរិះគន់ទម្លាប់មិនល្អរបស់បុគ្គលមួយចំនួនក្នុងការចោលសំរាម

សកម្មជននិងអ្នកស្រលាញ់បរិស្ថានបានរិះគន់ចំពោះទម្លាប់មិនល្អរបស់ប្រជាពលរដ្ឋ ក៏ដូចជាបុគ្គលមួយចំនួន ក្នុងការចោលសំរាមតាមទីធ្លាសាធារណៈ ជាពិសេសក្នុងឱកាសបុណ្យទានធំៗ ។
ពលរដ្ឋចោលសំរាមពាសវាលពាសកាលនៅតាមទីសាធារណៈ។ រូបថត៖ ឈឿន ថៃកឿ

រដ្ឋបាលខេត្តបាត់ដំបង ជម្រុញឱ្យពលរដ្ឋចូលរួមថែរក្សាអនាម័យ និងបរិស្ថាន ក្នុងពិធីបុណ្យអុំទូក

រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីជូនដំណឹង ដល់ប្រជា​ពលរដ្ឋ​ចូលរួមពិធីបុណ្យអុំទូកបណ្តែត​ប្រទីប នៅក្នុងខែតុលា ត្រូវថែរក្សាអនាម័យ បរិស្ថាន ដោយកុំចោលសំរាមពាលវាលពាសកាល ដែល​នឹងធ្វើ​ឱ្យប៉ះពាល់ដល់សោភណ័ភាពទីក្រុង​។
ប្រជាពលរដ្ឋចោលសំរាមពាសវាលពាសកាលនៅតាមដងផ្លូវក្នុងខេត្តបាត់ដំបង។ រូបថត៖ ឈឿន ថៃកឿ

អភិបាលខេត្តបាត់ដំបងជម្រុញឲ្យពលរដ្ឋទុកដាក់សំរាមឲ្យបានត្រឹមត្រូវតាមការណែនាំរបស់រដ្ឋបាលខេត្ត

រដ្ឋបាលខេត្តបាត់​ដំបង​ជម្រុញឲ្យប្រជាពលរដ្ឋទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ទៅតាមការ​ណែនាំ​របស់​រដ្ឋបាលខេត្ត ដើម្បីលុបបំបាត់ការចោលសំរាមពាសវាលពាសកាល និងបង្កភាពងាយស្រួល​ទៅ​ដល់ក្រុមហ៊ុនក្នុង​ការ​ប្រមូលសំរាម។
អ្នករើសអេតចាយម្នាក់កំពុងប្រមូលសំបកកំប៉ុងទុកលក់ក្នុងរាជធានីភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

អ្នករើសអេតចាយរួមចំណែកសំខាន់ក្នុងការគ្រប់គ្រងកាកសំណល់ និងការកែច្នៃឡើងវិញ

កម្ពុជា​នៅ​តែ​បន្ត​ជួប​ប្រទះ​បញ្ហាក្នុង​ការ​ទុក​ដាក់​កាកសំណល់​ និង​នៅ​មាន​ការ​ខ្វះ​ខាត​ប្រព័ន្ធ​គ្រប់គ្រង​កាក​សំណល់​មួយ​ដែល​មាន​ប្រ​សិទ្ធភាព។ នេះ​បើ​តាម​ការ​លើកឡើង​របស់​អ្នក​ជំនាញ​​ក្នុង​កិច្ច​ប្រជុំ​ស្ដីពី​កាក​សំណល់​​ដែល​រៀប​ចំឡើង​កាលពី​ថ្ងៃទី​១៣ ខែសីហា ប៉ុន្តែបានលើកឡើង​ថា​ក្រុម​អ្នក​រើស​អេតចាយ​បាន​ជួយ​បំពេញ​ចន្លោះ​នេះ ដោយ​បាន​ក្លាយ​ជា «អ្នក​រួម​ចំណែក​ដ៏​ធំ​ក្នុង​ការចូល​រួម​​កែច្នៃកាកសំណល់​នៅ​កម្ពុ​ជាឡើង​វិញ»។
សំរាមប្លាស្ទិកអណ្តែតនៅលើផ្ទៃសមុទ្រជុំវិញកោះស្តេច នៅស្រុកគីរីសាគរ ខេត្តកោះកុង។ រូបភាព៖ គៀត សុរិទ្ធធាវី

កោះទេសចរណ៍ធម្មជាតិខេត្តកោះកុងត្រូវបានរងការបំពុលដោយកាកសំណល់សំរាម

សំរាមប្រមាណជាងពីរតោនត្រូវបានបញ្ចេញចោលជារៀងរាល់ថ្ងៃនៅកោះស្តេច ជាកោះទេសចរណ៍ធម្មជាតិដ៏ទាក់ទាញមួយនៅក្នុងខេត្តកោះកុង ដែលមានប្រជាពលរដ្ឋប្រមាណជាង ៧០០ គ្រួសាររស់នៅទីនោះ។
ទឹកកខ្វក់ដែលមានពណ៌ខ្មៅបង្ហូរចេញពីក្រុងកំពតចូលក្នុងព្រែក។ រូបភាពថតថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

ទឹកកខ្វក់បង្ហូរចូលព្រែកក្នុងក្រុងកំពតធ្វើឱ្យបំពុលបរិស្ថាន និងបង្កឱ្យត្រីស្លាប់បន្តបន្ទាប់

អ្នកស្រីស្រស់ និយាយថា៖«ទឹកហ្នឹងក្នុងក្រុងតែម្ដង គ្រាន់តែមិនដឹងបង្ហូរពីណាមក។ ខ្ញុំធ្លាប់នាំកូនទៅលេងដែរ តែលេងមិនដែលបានយូរ ព្រោះកន្លែងហ្នឹងវាមានក្លិនស្អុយ ហើយកាលហ្នឹងកូនខ្ញុំធ្លាប់ចុះលេងទឹកវាក៏រមាស់ឡើងកន្ទួលពងបែក»។
សំរាមត្រូវបានពលរដ្ឋយកមកដាក់រប៉ាត់រប៉ាយតាមដងផ្លូវនៅក្នុងក្រុងបាត់ដំបង។ បាន ធារ៉ា

អាជ្ញាធរក្រុងបាត់ដំបងស្នើក្រុមហ៊ុនស៊ីនទ្រីប្រមូលសំរាមឲ្យទាន់ពេលវេលា

បាត់ដំបង៖ អាជ្ញាធរក្រុងបាត់ដំបង ប្រតិកម្មចំពោះក្រុមហ៊ុនស៊ីនទ្រី ទាក់ទងទៅនឹងបញ្ហាប្រមូលសំរាមមិនទាន់ពេលវេលា នៅក្នុងសង្កាត់ទាំង៦ ដែលធ្វើ​ឲ្យពលរដ្ឋមានការត្អូញត្អែរ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម