ស៊ីក្លូបានប្តូរពីដឹកអ្នកដំណើរមកជួយជនក្រីក្រវិញ

អ្នករត់ស៊ីក្លូយកអាហារចេញពីធុងចល័តដើម្បីផ្តល់ឲ្យបុរសម្នាក់នៅក្នុងទីក្រុងភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

ដោយ​ធ្វើ​ដំណើរ​នៅ​លើ​មហាវិថី​​មមាញឹក​មួយ​នៅ​រដ្ឋធានី​ភ្នំពេញ បុរស​វ័យ​ចំណាស់​ម្នាក់​កំពុង​ធាក់​ស៊ីក្លូ​ដោយ​ស្នាម​ញញឹម។ លោក​ ឡេង ផាត​ អាយុ ៦២ឆ្នាំ​បាន​បក់​ដៃ​ទៅ​កាន់​មនុស្ស​មួយ​ក្រុម​ដែល​កំពុង​រង់ចាំ​រូប​លោក​យ៉ាងរីករាយ ទោះ​បីជា​ស៊ីក្លូ​របស់​លោក​មាន​ដាក់​ធុង​មួយ ហើយ​មិនមាន​កន្លែង​សម្រាប់​ដាក់​អ្នក​ដំណើរ​ក៏ដោយ។