សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

Tag: ស៊ីម៉ាក់

មន្ត្រី និងក្រុមគ្រួសារបានប្រារព្ធពិធីបុណ្យសពយោធិន២០នាក់ ដែលបានស្លាប់ក្នុងឧបទ្ទវហេតុផ្ទុះឃ្លាំងគ្រាប់នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣ ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)

មន្ត្រីយោធាកំពុងស៊ើបអង្កេតករណីផ្ទុះឃ្លាំងគ្រាប់ដែលបណ្តាល​ឱ្យយោធិន២០នាក់ស្លាប់ និងរងរបួសជាច្រើននាក់ទៀត

អ្នកស្រី ហ៊ិន សំអឿន អាយុ៥១ឆ្នាំ រស់នៅបុរីកម្មករ បាននិយាយថា ផ្ទះរបស់គាត់​ត្រូវបាន បំផ្លាញទាំងស្រុង នៅក្នុងឧបទ្ទវហេតុ​ផ្ទុះឃ្លាំង​គ្រាប់​កាលពីរសៀលថ្ងៃសៅរ៍ នៅបញ្ជាការដ្ឋាន​យោធភូមិភាគទី៣ ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ អ្នកស្រី​​បាន​និយា​យ​ថា ​ការ​ខូច​ខាត​ប្រហែល​​ជា​ត្រូវ​ចំណាយ​អស់ ​៣០ ០០០​ដុល្លារ​ ឬ​៤០ ០០០​ដុល្លារ​ដើម្បី​ជួស​ជុល​។
លោក ហែម សុផល ជាពលរដ្ឋនិងជាអតីតទាហានម្នាក់ក្នុងភូមិព្រែកជីក បានចង្អុលបង្ហាញពីដីស្រែដែលមានគ្រាប់មីនដែលទើបយកគ្រាប់មីន៤៧គ្រាប់ថ្មីៗ នៅតំបន់ហុងទី៥ ក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង។ រូបថតនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ សុខ សាវី

កសិករក្នុងខេត្តបាត់ដំបងប្រឈមគ្រោះថ្នាក់នឹងគ្រាប់មីនដែលបន្សល់ទុកពីសម័យសង្គ្រាម ខណៈពួកគាត់ចុះភ្ជួរដីស្រែ

នៅពេលដល់រដូវធ្វើស្រែម្តងៗ អ្នកភូមិព្រែកជីក ដែលមានដីស្រែរាប់រយហិកតា និងមាន​សត្វគោរាប់រយក្បាល មានក្តីព្រួយបារម្ភជាខ្លាំងពីការគ្រោះថ្នាក់ដោយសារគ្រាប់មីនដែល​បន្សល់ទុករាយប៉ាយតាំងពីសម័យសង្គ្រាមនៅកប់តាមវាលស្រែដែលមន្រ្តីស៊ីម៉ាក់មិន​ទាន់​ចុះទៅបោសសម្អាតនៅឡើយ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម