សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: ស្តារប្រឡាយ

គោយន្តបំពាក់ដោយក្បាលបូបទឹក ដែលកសិករត្រៀមចាំបូមទឹកដាក់ស្រែប្រាំងរបស់ពួកគាត់ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ក្នុងភូមិសាស្ត្រភូមិកោះក្រសាំង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ (ខេមបូចា/អ៊ួន ឈិន)

ធនាគារពិភព​លោក​អនុម័ត​កម្ចី ១៤៥លានដុល្លារ​ដើម្បី​ជួយដល់វិបត្តិទឹក​សម្រាប់កសិករ​នៅកម្ពុជា

ធនាគារពិភព​លោកបានអនុម័ត​ឥណទាន​ ១៤៥លានដុល្លារ​ពី​​សមាគម​អភិវឌ្ឍន៍​អន្តរជាតិ ដើម្បី​ផ្ដល់​មូលនិធិ​ដល់គម្រោង​កែលម្អ​សន្តិសុខទឹក​ ដែលនឹងជួយ​សង្គ្រោះការខ្វះខាតទឹក​ក្នុងអំឡុងរដូវប្រាំង​និង​ការធ្វើស្រែប្រាំង ។ គម្រោងនេះ​ក៏មានគោលបំណង​លើក​កម្ពស់​ផលិតភាព​កសិកម្ម​និង​កសាង​ភាពធន់​នឹង​ហានិភ័យ​អាកាសធាតុផងដែរ ។
ប្រឡាយពង្វាងទឹកស្អុយ ស្ថិតក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដែលកាយកាត់ដីកម្មសិទ្ធិប្រជាពលរដ្ឋ ខណៈពួកគេបារម្ភថាអាជ្ញាធរនឹងមិនគោរពសន្យាប្រគល់ដីឲ្យពួកគេវិញ។ រូបថតនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)

ពលរដ្ឋភូមិព្រែកតាគង់បារម្ភអាជ្ញាធរមិនប្រគល់ដីដែលខ្ចីស្តារប្រឡាយ​រំដោះទឹកបណ្ដោះអាសន្ន

លើសរយៈពេល៦ខែហើយដែលជាកិច្ចសន្យាកំណត់ក្នុងការខ្ចីដីពលរដ្ឋនៅភូមិព្រែកតាគង់១ សម្រាប់​​បង្ហូរទឹកលូ ដើម្បីស្ដារប្រឡាយរំដោះទឹកក្រុងភ្នំពេញដែលហូរចាក់ចូលបឹងទំពន់។ ពលរដ្ឋបារម្ភថាអាជ្ញាធរនឹងមិនប្រគល់ដីឲ្យពួកគេវិញ ព្រោះអាជ្ញាធរធ្លាប់គំរាមថា​នឹងដក​យក​​ដី​វិញបើមិនព្រមសហការ ហើយរយៈពេលខ្ចីដីក៏អូសបន្លាយមិនមានភាពច្បាស់លាស់។ 
ពលរដ្ឋទាំង២ឃុំឈរលើកបដានៅមុខសាលាឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង ដើម្បីស្នើអាជ្ញាធរមូលដ្ឋានជួយដោះស្រាយ។ រូបថតនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២។ រូបភាពផ្តល់ឱ្យ

ពលរដ្ឋជិត១០០នាក់ខេត្តស្វាយរៀងស្នើអាជ្ញាធរមូលដ្ឋានជួយដោះស្រាយ​ផលប៉ះពាល់គម្រោងសាងសង់និងស្តារប្រឡាយទឹក

ប្រជាពលរដ្ឋជិត១០០នាក់បាននាំគ្នាទៅសាលាឃុំម៉ឺនជ័យក្នុងស្រុករំដួលខេត្តស្វាយរៀងកាលពីថ្ងៃទី៧ ខែកញ្ញា ដើម្បីស្នើ​ឱ្យអាជ្ញាធរឃុំជួយដោះស្រាយបញ្ហាដីធ្លីជូន​ពួកគាត់ដែល​កំពុងរង​ផលប៉ះពាល់ពីគម្រោងសាងសង់និងស្តារប្រឡាយទឹក។

ព័ត៌មានថ្មី

អត្ថបទពេញនិយម