ស្រ្តីមេម៉ាយក្រីក្រមួយចំនួនធ្លាប់មានបណ្ណក្រីក្រប៉ុន្តែនៅតែជួបបញ្ហាអត់មានឈ្មោះក្នុងបញ្ជី
ក្នុងសម្លៀកបំពាក់ខោពណ៌ស្វាយជើងវែងទទឹកទឹកនិងអាវពណ៌ខៀវខ្ចីមានផ្កាចម្រុះពណ៌ ដែលជើងប្រឡាក់ដោយភក់ ខណៈដៃស្តាំកាន់ទូរស័ព្ទម៉ាក NOKIA ស៊េរីចាស់មួយគ្រឿង ដែលទើបតែមកពីច្រូតស្រូវ យ៉ី ហឿន មានវ័យ៥១ឆ្នាំ ជាស្រ្តីមេម៉ាយមានកូនពីរនាក់មានស្រុកកំណើតនៅក្នុងភូមិព្រៃសំឡាញ ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ហឿន បានរៀបរាប់អំពីបញ្ហាបណ្ណក្រីក្រដែលគាត់ធ្លាប់មានប៉ុន្តែក្រោយមកបើកលុយមិនបាន។