ពលរដ្ឋរស់នៅតាមដងទន្លេសាបមួយចំនួនទើបតែមានបង្គន់អនាម័យប្រើប្រាស់ ខណៈពលរដ្ឋខ្លះទៀតនៅមិនទាន់មាននៅឡើយ
អ្នកស្រី សោភា បាននិយាយថា៖ «កាលពីមិនទាន់មានបង្គន់ម៉ែខ្ញុំចាស់ គាត់បត់ជើងតែដាក់កន្ថោរ ដាក់ថង់ ខ្ញុំក្រោកតាំងពីម៉ោងបួនយកទៅចោលនៅក្នុងព្រៃរាល់យប់ ដល់ពេលថ្ងៃឡើង ម៉ែគាត់ទៅជីកនៅក្រោមផ្ទះ រឺបត់ជើងនៅក្នុងព្រៃ»។