សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: ស្ថាបនា

ផ្ទាំងព័ត៌មានបង្ហាញពីគម្រោងអភិវឌ្ឍន៍កែលម្អរផ្លូវក្រាលបេតុង នៅភូមិកំពោតប្រស់ សង្កាត់ច្រកម្ទេស ក្រុងបាវិត។ រូបថតនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣។ (រូបថត៖ វណ្ណ វិចារ)

កង្វះតម្លាភាពក្នុងដំណើរការស្ថាបនាផ្លូវលំជនបទតាមភូមិឃុំមួយចំនួននៅខេត្តស្វាយរៀង

ប្រជាពលរដ្ឋមួយចំនួននៅក្នុងខេត្តស្វាយរៀងឱ្យដឹងថា ការស្ថាបនាផ្លូវលំជនបទនៅមូលដ្ឋានដែលពួកគេរស់នៅ មានភាពមិនប្រក្រតី និងខ្វះតម្លាភាព។ ពលរដ្ឋខ្លះប្រាប់ថាពួកគាត់មិនបានទទួលព័ត៌មានពីដំណើរការដេញថ្លៃស្ថាបនាផ្លូវទាល់តែសោះ ឯពលរដ្ឋខ្លះទៀតថាផ្លូវដែល សង់រួចនោះមានគុណភាពមិនសូវល្អ។
សាខាធនាគារអេស៊ីលីដា ក្នុងរាជធានីភ្នំពេញ។ (ខេមបូចា/ព្រីង សំរាំង)

IFC ស្នើឱ្យពិនិត្យឡើងវិញលើសេចក្តីសម្រេចរបស់ក្រុមឃ្លាំមើលក្នុងការស៊ើបអង្កេតលើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួនប្រាំមួយនៅកម្ពុជា

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) កាលពីថ្ងៃសុក្របានស្នើឲ្យពិនិត្យឡើងវិញចំពោះ​សេចក្តី​សម្រេចរបស់ការិយាល័យភាពអនុលោម ទីប្រឹក្សាដោះស្រាយ​វិវាទ ក្នុងការស៊ើបអង្កេតលើគ្រឹះស្ថាន​ហិរញ្ញវត្ថុចំនួនប្រាំមួយដែលទទួល​បាន​មូលនិធិពី​ IFC ហើយ​គ្រឹះស្ថានទាំង​៦​នេះ​ផ្តល់ប្រាក់កម្ចីខ្នាតតូចនៅកម្ពុជា។
ពលរដ្ឋកំពុងតែធ្វើដំណើរលើផ្លូវមួយខ្សែដែលរងការខូចខាត បន្ទាប់ពីស្ថាបនាបានរយៈពេលមួយឆ្នាំង ស្ថិតនៅភូមិព្រៃផ្ដៅ ឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស ខេត្ដតាកែវ។ រូបថតនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។ រូបភាពថតដោយ ឃាង សុខមាន

ផ្លូវកៅស៊ូមួយខ្សែក្នុងខេត្ដតាកែវរងការខូចខាតស្ទើរទាំងស្រុងក្រោយពីស្ថាបនាបានមួយឆ្នាំ

ខេត្តតាកែវ៖ ផ្លូវកៅស៊ូមួយខ្សែក្នុងស្រុកព្រៃកប្បាស ខេត្ដតាកែវ មានប្រវែង១១គីឡូបាន​រង​ការ​ខូចខាត​ស្ទើរទាំងស្រុង ដោយសារតែ​បើកបរ​​​ដឹកលើសទម្ងន់ និងអាកាសធាតុ ក្រោយពី​សាង​សង់​បាន​រយៈ​ពេល១ឆ្នាំ ក្រោមគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយអាជ្ញាធរមូលដ្ឋាន​ និងពលរដ្ឋ​ស្នើ​ឱ្យ​សាងសង់ឡើងវិញ និងមិនឱ្យក្រុមហ៊ុនដដែលបន្ដនោះទេ។
ម៉ូតូប្រជាពលរដ្ឋដឹកទំនិញឆ្លងកាត់ផ្លូវលំក្នុងឃុំកោះសំពៅ ដួលផ្ងារកង់ឡើងលើ ក្នុងស្រុកពាមជរ ខេត្តព្រៃវែង។ រូបថតថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។ រូបភាពផ្ដល់ឱ្យ

ផ្លូវលំមួយខ្សែក្នុងខេត្តព្រៃវែងបានខូចយូរឆ្នាំ ពលរដ្ឋថាមិនមានក្រសួងពាក់ព័ន្ធអើពើចុះជួសជុលឬស្ថាបនា

ផ្លូវលំមួយខ្សែប្រវែង១០គីឡូម៉ែត្រលាតសន្ធឹងក្នុងឃុំឫស្សីស្រុកនិងឃុំកោះសំពៅ ស្រុក​ពាមជរ ខេត្តព្រៃវែង បានរងការខូចខាតរយៈពេលយូរឆ្នាំបង្កការ​លំបាកដល់​ការ​រស់នៅ និង​ប៉ះពាល់ដល់ការប្រកបរបររកស៊ី សិស្សសាលាអាក់ខានរៀនសូត្រ ខណៈ​ពលរដ្ឋ​អះអាងថា​ផ្លូវ​លំ​មួយខ្សែនេះមិនទាន់ឃើញមានអាជ្ញាធរ ឬក្រសួងពាក់ព័ន្ធ​ណាចុះ​មកជួសជុលឬស្ថាបនា​ឡើយ។
ប្រជាពលរដ្ឋធ្វើដំណើរនៅលើផ្លូវជាតិលេខ៤១ ក្បែរវិទ្យាល័យអង្គមេត្រី ខណៈផ្លូវមានទឹកដក់ និងគ្រលុកធំៗ ដែលពិបាកបើកបរ។ រូបថតថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

ផ្លូវជាតិលេខ៤១រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ខណៈពលរដ្ឋទទូចឱ្យពន្លឿនការស្ថាបនាឡើងវិញ

ផ្លូវជាតិ៤១ត្រូវបានស្ថាបនាក្នុងឆ្នាំ២០១៤ដែលជាកំណាត់ផ្លូវដ៏សំខាន់មួយតភ្ជាប់ពីផ្លូវជាតិ​លេខ៤ទៅកាន់ខេត្ត​កំពត កំពុងរងការខូចខាតយ៉ាងធ្ងន់ធ្ងរបង្កការលំបាក​ដល់ការធ្វើ​ដំណើរ។ ខណៈពលរដ្ឋ​ដែលរស់នៅតំបន់នោះ ទទូច​ឱ្យ​​អាជ្ញាធរ​ពាក់ព័ន្ធ ពិសេសក្រសួង​សាធារណការ​​ពន្លឿន​ការ​ជួសជុល​រឺស្ថាបនាឱ្យបាន​ឆាប់​រហ័ស​​ប្រកប​ដោយ​គុណភាពខ្ពស់។

ព័ត៌មានថ្មី

អត្ថបទពេញនិយម