
ពលរដ្ឋ២គ្រួសារអះអាងថា ពួកគាត់ត្រូវបានស្ថាប័នផ្តល់កម្ចីបង្ខំឱ្យលក់ផ្ទះសងបំណុលអំឡុងពេលវិបត្តិកូវីដ
ប្រជាពលរដ្ឋ២គ្រួសាររស់នៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ អះអាងថា ពួកគាត់ត្រូវបានមន្ត្រីរបស់ស្ថាប័នផ្តល់កម្ចីបង្ខំឱ្យលក់ផ្ទះ ក្នុងអំឡុងពេលកូវីដ បើទោះជារដ្ឋាភិបាល និងសមាគមធនាគារ បញ្ជាក់ថាពេលនោះជាពេលត្រូវអនុគ្រោះមិនត្រូវបង្ខិតបង្ខំក៏ដោយ។