
កិច្ចសន្យារវាងប្រជាសហគមន៍ជាមួយក្រុមហ៊ុនម៉ាស៊ីនកិនស្រូវនឹងផ្ដល់ស្ថិរភាពនៃតម្លៃស្រូវ
ការបង្កើតនូវប្រព័ន្ធតភ្ជាប់រវាងកសិករជាអ្នកផលិតស្រូវ និងរោងម៉ាស៊ីនកិនស្រូវ នឹងបង្កើន ច្រវាក់ផលិតកម្មទីផ្សារស្រូវអង្ករនៅកម្ពុជាឱ្យទទួលបានភាពល្អប្រសើរ ខណៈក្រុមហ៊ុនរោងម៉ាស៊ីនកិនស្រូវចំនួន៣៣ ក្នុងរាជធានី-ខេត្តចំនួន១២ បានកំពុងត្រៀមចុះហត្ថលេខាដោយស្ម័គ្រចិត្តជាមួយសហគមន៍កសិកម្មនៅដើមឆ្នាំនេះ យោងតាមការលើកឡើងរបស់មន្រ្តីជំនាញផ្នែកកសិកម្ម។