
កំណាត់ផ្លូវជាតិលេខ៧៦ មណ្ឌលគិរី-ភ្នំពេញបាក់ស្រុតក្រោយមានភ្លៀងធ្លាក់ខ្លាំង
ផ្លូវជាតិលេខ៧៦ មណ្ឌលគិរី-ភ្នំពេញ ត្រូវបានបិទជាបណ្ដោះអាសន្នតាំងពីថ្ងៃអង្គារ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង និងជំនន់ទឹកភ្លៀងភ្លាមៗបណ្ដាលឱ្យផ្លូវបាក់ស្រុតផ្លូវ។ យោងតាមរដ្ឋបាលខេត្តមណ្ឌលគិរីបានឲ្យដឹងថា យានយន្តទាំងអស់ដែលធ្វើដំណើរចេញនិងចូលខេត្តមណ្ឌលគិរីមករាជធានីភ្នំពេញ ឥឡូវនេះ ត្រូវធ្វើដំណើរឆ្លងកាត់តាមខេត្តក្រចេះ ស្ទឹងត្រែង និងរតនគិរី។