ពលរដ្ឋរងគ្រោះពីការអភិវឌ្ឍស្ទឹងសៀមរាបត្អូញត្អែរពីបញ្ហាជីវភាពរស់នៅលើទីតាំងថ្មី

អ្នកស្រី រឿន សុខ ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាននៅសំយ៉ាបផ្ទះអ្នកស្រីនៅទីតាំងថ្មី កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១។ អ៊ីសា រ៉ហ៊ីណី

សៀមរាប៖ អស់រយៈពេល៧ខែមកហើយ ដែលពលរដ្ឋរស់នៅតាមមាត់ស្ទឹងសៀមរាប ចាប់ពីស្ពាននាគ រហូតដល់ស្ពានអង្គរ ត្រូវបានអាជ្ញាធរបង្ខំឱ្យរុះរើផ្ទះសម្បែងចេញ ខណៈដែលអាជ្ញាធររៀបចំស្ដារ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធស្ទឹងឡើងវិញ។ ប្រជាពលរដ្ឋដែលរងគ្រោះពីការបណ្ដេញចេញទាំងនោះ កំពុងជួបបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ នៅលើទីតាំងថ្មី ដែលផ្តល់ដោយអាជ្ញាធរខេត្ត ដែលស្ថិតនៅស្រុកបន្ទាយស្រី ចម្ងាយប្រមាណ ៤០គីឡូម៉ែត្រពីក្រុងសៀមរាប។