
សង្គមស៊ីវិលចង់ឱ្យរដ្ឋាភិបាលកម្ពុជា និងអ៊ីតាលីផ្អាកការបើកដំណើរការឡើងវិញនៃការស្មុំកូនឆ្លងប្រទេស
ក្រុមអង្គការសង្គមស៊ីវិលតាមរយៈសេចក្ដីថ្លែងការណ៍រួមរបស់ខ្លួនចេញកាលពីថ្ងៃពុធថាការបើកឡើងវិញឱ្យមានការស្មុំកូនឆ្លងប្រទេសនឹងធ្វើឱ្យកុមារកម្ពុជា និងគ្រួសាររបស់ពួកគេជួបហានិភ័យ ហើយស្ថាប័នទាំងនេះបានជំរុញឱ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ដំណើរការនេះ។