សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: ស្របច្បាប់

ប្រជាពលរដ្ឋជិត២០០នាក់តវ៉ាទាមទារឱ្យអាជ្ញាធរចេញបណ្ណកម្មសិទ្ធិស្របច្បាប់ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅភូមិទួលខ្មួញ ឃុំទឹកវិល ស្រុកស្អាង ខេត្ដកណ្ដាល។ (រូបថតផ្ដល់ឱ្យ)

ពលរដ្ឋ២ភូមិមានចំនួនជាង២០០​គ្រួសារ​ក្នុងស្រុកស្អាងស្នើអាជ្ញាធរចេញបណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់

ពលរដ្ឋ២ភូមិចំនួន២៥២គ្រួសារនៅឃុំទឹកវិល ស្រុកស្អាង ខេត្ដកណ្ដាល ស្នើអាជ្ញាធរចេញ​ប្លង់​កម្មសិទ្ធិ ដោយពួកគាត់អះអាងថា បានកាន់កាប់​តាំង​ពីឆ្នាំ​១៩៧៩ និងមានលិខិតកាន់កាប់ ប៉ុន្តែ​​អាជ្ញាធរនៅតែមិនព្រមចេញប្លង់ជូនពួកគាត់ ខណៈ​អាជ្ញាធរ​បញ្ជាក់ថា ដី​៩០​ហិកតា​​ដែល​ពលរដ្ឋទាមទារនោះជាដីរបស់រដ្ឋ។
អ្នកស្រី ហួរ សៀកលន រស់នៅក្នុងសហគមន៍បឹងត្របែក ស្ថិតនៅក្នុងភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ រូបថតថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

ពលរដ្ឋរស់នៅក្នុងសហគមន៍ក្រីក្រមួយចំនួនក្នុងរាជធានីភ្នំពេញ បារម្ភពីការបណ្តេញចេញ

តំណាងសហគមន៍បឹងត្របែក អ្នកស្រី ហួរ សៀកលន ដែលកំពុងអង្គុយនៅក្នុងផ្ទះរៀបចំ​ចិត​បន្លែ​សម្រាប់ធ្វើម្ហូបដោយទឹកមុខក្រៀមក្រំបានប្រាប់ ខេមបូចា ថា ប្រជាពលរដ្ឋ​ជាង​៤០​គ្រួសារ មិនទាន់ទទួលបានបណ្ណកម្មសិទ្ធិដីធ្លីនៅឡើយ ទោះបីជាមានការសន្យាពី​អាជ្ញាធរថា​នឹង​ផ្តល់បណ្ណ​កម្មសិទ្ធិស្របច្បាប់​បន្ទាប់​ពី​បោះ​ឆ្នោតជាតិរួច។
មន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ សាកសួរសុខទុក្ខ ពលករខ្មែរនៅ តំបន់និគម ផាត់តាណា ខេត្តរ៉ាក់យ៉ង កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២។ រូបភាពពីហ្វេសប៊ុកស្ថានទូត កម្ពុជាប្រចាំប្រទេសថៃ។

ពលករខ្មែរនៅថៃប្រហែល១លាននាក់បានផុតសុពលភាពឯកសារការងារនិងមិនមានឯកសារស្របច្បាប់

មន្ត្រីជាន់ខ្ពស់អង្គការសង់ត្រាល់លើកឡើងថា គិតត្រឹមដើមឆ្នាំ២០២៣នេះ ពលករខ្មែរ​ដែល​កំពុងរស់នៅ និងធ្វើការងារនៅក្នុងប្រទេសថៃមានជាង២លាននាក់ ក្នុងនោះពាក់កណ្តាល ឬស្មើនឹងប្រមាណ១លាននាក់ ដែលមិនមានឯកសារស្របច្បាប់ហើយ​កំពុងប្រឈមការ​កេង​ប្រវ័ញ្ចកម្លាំងពលកម្ម និងបារម្ភពីសមត្ថកិច្ចថៃចាប់ខ្លួន។​

ព័ត៌មានថ្មី

អត្ថបទពេញនិយម