
ប្រជាពលរដ្ឋតវ៉ានឹងការជួលដីកោះមាសឱ្យទៅឧកញ៉ាម្នាក់ និងទាមទារបណ្ណកម្មសិទ្ធិដីធ្លី
ប្រជាពលរដ្ឋប្រមាណ ១០០គ្រួសារ នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ បានតវ៉ានៅថ្ងៃទី១៦ ខែកុម្ភៈ ដើម្បីទាមទារបណ្ណកម្មសិទ្ធិដីធ្លីនៅតំបន់កោះមាសពីអាជ្ញាធរ។ ប្រជាពលរដ្ឋបានអះអាងថា ពួកគាត់បានកាន់កាប់ដីនៅកោះមាស និងធ្វើស្រែចម្ការជាច្រើនឆ្នាំមកហើយ ប៉ុន្តែពេលនេះរដ្ឋាភិបាលបានជួលឲ្យក្រុមហ៊ុនរបស់លោកឧកញ៉ា ឃុន សៀ អស់រយៈពេល ៥០ឆ្នាំ។