សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: ស្រុកឱរ៉ាល់

លោក ជួន គន្ធា (បុរសមានសក់វែង ពាក់អាវធំ)កំពុងនៅទីតាំងចែកដីឡូតិ៍ដែលប្រកាសចែកឱ្យពលរដ្ឋមុននឹងការឃាត់ខ្លួន ស្ថិតនៅភូមិរោងម៉ាស៊ីន ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

សមត្ថកិច្ចខេត្ដកំពង់ស្ពឺឃាត់ខ្លួនលោក ជួន គន្ធា ពាក់ព័ន្ធករណីទន្ទ្រានយកដីជម្រកសត្វព្រៃភ្នំឱរ៉ាល់

សមត្ថកិច្ចខេត្ដកំពង់ស្ពឺឃាត់ខ្លួនលោក ជួន គន្ធា ក្រោយពីតុលាការចេញដីកាបញ្ជាឱ្យចូលខ្លួន​ពាក់ព័ន្ធនឹងករណី«ប៉ុនប៉ងឆបោក និងញុះញុងឱ្យមានការប្រព្រឹត្ដបទឧក្រឹដ្ឋជាអាទិ៍»​ដោយ​បានទន្រ្ទានដី ជម្រសត្វព្រៃភ្នំឱរ៉ាល់៤២០ហិកតា ពុះឡូតិ៍ចែកដី ឱ្យពលរដ្ឋដែលជាដីតំបន់ការ​ពារដោយអនុក្រឹត្យ។
ប្រជាសហគមន៍ជនជាតិដើមភាគតិចសួយជាង២០នាក់ ឡើងមកគាំទ្រនៅមុខតុលាការខេត្តកំពង់ស្ពឺ អំឡុងពេលសវនាការកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

សាលាដំបូងខេត្តកំពង់ស្ពឺសម្រេចឱ្យតំណាងជនជាតិដើមភាគតិចសួយរួចផុតពីបទចោទពាក់ព័ន្ធទំនាស់ដីធ្លី

សាលាដំបូងខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ បានសម្រេចឱ្យតំណាងជនជាតិដើម ភាគតិចសួយមួយរូបរួចផុតពីបទចោទប្រកាន់ «រំលោភ​កាន់កាប់អចនវត្ថុអ្នកដទៃ» ពាក់ព័ន្ធ​នឹង​ទំនាស់ដីព្រៃសហគមន៍ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ប្រជាពលរដ្ឋទៅគាំទ្រ​ និងលើកទឹកចិត្តតំណាងសហគមន៍ឧត្តមស្រែពស់របស់ពួកគាត់ត្រូវបានសាកសួរនៅសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។ (រូបភាពផ្តល់ឱ្យ)

ប្រជាសហគមន៍ឧត្តមស្រែពស់៧នាក់ ត្រូវបានសាលាដំបូងខេត្តកំពង់ស្ពឺសាកសួរពាក់ព័ន្ធនឹងទំនាស់ដីធ្លី

ប្រជាពលរដ្ឋ៧នាក់ ដែលជាអ្នកការពារព្រៃឈើនៃសហគមន៍«ឧត្តមស្រែពស់» ត្រូវបាន​តុលាការ​ខេត្តកំពង់ស្ពឺសាកសួរកាលពីថ្ងៃ​ទី​១៨ ខែតុលា ជុំវិញទំនាស់ដីធ្លីមួយកន្លែង​ជាមួយ​​មន្ត្រីទាហានកង​ពលតូច​«ង៧០»ស្ថិត​ក្នុង​ឃុំ​ត្រពាំង​ជោរ ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ យោងតាមប្រជាសហគមន៍ និងដីកាកោះសាលាដំបូងខេត្ត។

ព័ត៌មានថ្មី

អត្ថបទពេញនិយម