សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: ​ស្រែប្រាំង

ប្រជាពលរដ្ឋស្នើសុំអាជ្ញាធរកុំឱ្យដោះដូរដីស្រែរបស់ពួកគាត់ទៅតំបន់ផ្សេងក្រោយចាប់ឆ្នោត។ ថតអំឡុងខែសីហា ឆ្នាំ២០២៤ ស្ថិតឃុំភ្នំលាប និងឃុំប្រាសាទស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ (រូបភាពផ្តល់ឱ្យ)

ប្រជាពលរដ្ឋពីរឃុំក្នុងខេត្តបន្ទាយមាន​ជ័យ​បន្តស្នើសុំឱ្យអាជ្ញាធរកុំដោះដូរដីរស្រែរបស់ពួកគាត់ទៅទីតាំងផ្សេង

ប្រជាពលរដ្ឋពីរឃុំក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ស្នើឱ្យអាជ្ញាធរកុំដោះដូរដីស្រែដែលពួកគាត់កំពុងធ្វើទៅតំបន់ផ្សេងអី គឺចង់នៅធ្វើស្រែកន្លែងចាស់ដដែល ព្រោះមានប្រឡាយទឹកស្រាប់ ទោះបីរដ្ឋកាត់ដីសល់ប៉ុន្មានហិកតាក៏ដោយក៏យល់ព្រមដែរ។
ប្រជាពលរដ្ឋនាំគ្នាយកគោយន្តបូមទឹកពីទំនប់កំពីងពួយដើម្បីស្រោចស្រពស្រូវប្រាំងរបស់ពួកគាត់នៅក្រោមអាង។ រូបថតនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។ (ខេមបូចា/ មាស ភារុណ)

កសិករបូមទឹកអាងកំពីងពួយដាក់ស្រែប្រាំង ខណៈមន្ទីរធនធានទឹកចុះហាមឃាត់ព្រោះទឹកអាងស្រកខ្លាំង

កសិករជាច្រើននាក់បានញាប់ដៃញាប់ជើងដោយប្រើប្រាស់ម៉ាស៊ីនគោយន្តរាប់សិបគ្រឿង​តម្រៀប​គ្នាបូមទឹកចេញពីអាងកំពីងពួយស្ថិតនៅឃុំតាក្រៀម ស្រុកបាណន់ ខេត្តបាត់ដំបង ទម្លាក់​ទៅប្រឡាយក្បែរនោះនឹងបន្តបូមបញ្ចូលស្រែប្រាំងរបស់ពួកគាត់ខ្ទង់ពាន់ហិកតា ​ខណៈ​ដែល​បរិមាណទឹកក្នុងអាងបានរីង​ស្រកខ្លាំង កន្លែងខ្លះស្រកដល់បាតទៅហើយ។
គោយន្តបំពាក់ដោយក្បាលបូបទឹក ដែលកសិករត្រៀមចាំបូមទឹកដាក់ស្រែប្រាំងរបស់ពួកគាត់ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ក្នុងភូមិសាស្ត្រភូមិកោះក្រសាំង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ (ខេមបូចា/អ៊ួន ឈិន)

កសិករទាមទារឲ្យអាជ្ញាធរបើកបង្ហូរទឹក ខណៈស្រូវប្រាំងរបស់ពួកគាត់ខូចខាតដោយសារខ្វះទឹក

យ៉ាងហោចណាស់ ស្រូវប្រាំងចំនួន​ ៧៦ម៉ឺនហិកតា ត្រូវបានដាំដុះ​នៅក្នុងខេត្ត​មួយចំនួន។ ទោះបីជា​យ៉ាងណា បច្ចុប្បន្ននេះ មានការខ្វះខាតទឹកសម្រាប់ស្រោច​ស្រពស្រូវ​ប្រាំង​របស់ពួកគាត់​ ដែលធ្វើ​ឲ្យ​កសិករ​កំពុង​ព្រួយ​បារម្ភ ដោយ​សារ​ពួកគាត់​អាចនឹងជំពាក់បំណុលគេកាន់តែច្រើន​។

កសិករ​ដែល​ខ្វះ​ទឹកដាក់​ស្រែប្រាំងដង្ហោយ​ហៅរក​​ជំនួយ​ពី​ស្ថាប័ន​ពាក់ព័ន្ធ

កសិករ​ដែល​​ប្រកបរបរ​​ធ្វើ​ស្រែប្រាំង​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន​ ជាអាទិ៍​​ ខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់ និង​បាត់ដំបង ដង្ហោយ​ហៅ​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​ជួយ​លៃលក​រក​មធ្យោបាយ​ផ្ដល់​ទឹក​សម្រាប់​សង្គ្រោះ​ស្រូវរាប់ពាន់​ហិកតារបស់​ពួក​គាត់ ខណៈ​កសិករ​ភាគ​ច្រើន​ជា​អ្នក​​ខ្ចី​បណ្ដាក់​ជំពាក់​បំណុល​គេ​​​ផង​នោះ ។​

ព័ត៌មានថ្មី

អត្ថបទពេញនិយម