សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: ស្រោចស្រព

អាជ្ញាធរខេត្តតាកែវ បូមទឹកចូលក្នុងអាងស្តុកទឹកសម្រាប់កសិករ បន្ទាប់ពីពួកគាត់តវ៉ាកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥។ (រូបភាពផ្តល់ឱ្យ)

កសិកររាប់រយនាក់បិទផ្លូវក្នុងខេត្តតាកែវ ទាមទារទឹកបន្ថែមសម្រាប់ស្រោចស្រពស្រូវ

ប្រជាកសិកររាប់រយនាក់ក្នុងខេត្តតាកែវ បានបិទផ្លូវជាតិលេខ២ កាលពីដើមសប្តាហ៍នេះ ដោយត្រាក់ទ័រ និងម៉ូតូ ទាមទារឱ្យរដ្ឋាភិបាលចាត់វិធានការលើការខ្វះខាតទឹកធ្ងន់ធ្ងរ ដែលគំរាមកំហែងដល់ដំណាំស្រូវរបស់ពួកគេ។
ប្រជាពលរដ្ឋធ្វើស្រែខាងក្រោមអាងត្រពាំងថ្មនាំគ្នាតវ៉ាសុំឱ្យអាជ្ញាធរបើកទ្វារទឹកអាងស្រោចស្រពស្រូវពួកគាត់ដែលកំពុងត្រូវការទឹក នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។ (រូបភាពផ្តល់ឱ្យ)

ប្រជាពលរដ្ឋជាង១០០នាក់តវ៉ា​សុំឱ្យ​អាជ្ញាធរបើកទ្វារទឹកអាងត្រពាំងថ្ម ដើម្បីស្រោចស្រពស្រូវជាង២ពាន់ហិកតា

ប្រជាពលរដ្ឋជាង១០០គ្រួសារក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បាននាំគ្នាទៅតវ៉ាដល់ទ្វារទឹកអាងត្រពាំងថ្មស្នើសុំ​ឱ្យ​អាជ្ញាធរអន្តរាគមន៍ដល់មន្ទីរធនធានទឹកជាថ្មី​ដើម្បី​បើកទ្វារទឹក ស្រោចស្រពដីស្រែពួកគាត់ជាង ២ ០០០​ហិកតា​​ដែលកំពុងត្រូវការទឹក ​នៅថ្ងៃ​ទី១២ ខែមិថុនា ឆ្នាំ២០២៤។
ទិដ្ឋភាពស្រែប្រាំងរបស់កសិករដែលខ្វះទឹក ក្នុងភូមិអញ្ចាញរូង ឃុំអញ្ចាញរូង ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំ។ រូបថតនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។ (រូបភាពផ្តល់ឱ្យ)

ស្រូវប្រាំង​របស់​កសិករ​នៅ​ខេត្ត​ជាប់​បឹង​ទន្លេសាបមួយចំនួន​ប្រឈម​នឹងការខូចខាត​ ដោយសារខ្វះទឹកស្រោចស្រព

ប្រជា​កសិករ​ចំនួន៦ភូមិរស់​នៅ​ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់​ឆ្នាំង ​ជាប់​តំបន់​បឹង​ទន្លេសាប មិន​ទាន់​ទទួល​បាន​ជំនួយ​សង្គ្រោះ​ស្រូវប្រាំង​ពី​អាជ្ញាធរ​នៅ​ឡើយ​ទេ ខណៈ​ដែល​ស្រូវប្រាំង​របស់​​ពួកគាត់​ទំហំ​ជាង១ពាន់​ហិកតាកំពុង​ក្រៀម​ស្វិត​ខ្វះ​ទឹក ប្រឈម​នឹង​ងាប់​ទាំង​ស្រុង​បើ​សិន​មិនមានការជួយក្នុងរយៈ​មួយខែ​ទៀត។
ប្រឡាយដែលគ្មានទឹកតភ្ជាប់គ្នាតាមបណ្ដាភូមិនៃឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។ រូបថតនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៣។ រូបភាពថតដោយ វ៉ា សុភានុត

ឃុំមួយនៅខេត្តបាត់ដំបងខ្វះថវិកាក្នុងការជីកប្រឡាយទឹកសម្រាប់ពលរដ្ឋស្រោចស្រពដំណាំ

ខេត្តបាត់ដំបង៖ ស្លឹកឈើនិងជញ្ជ្រាំងជ្រុះធ្លាក់រាយប៉ាយលើផ្ទៃដីរាប់សិបហិកតាដែលមាន​សភាព​​ស្ងួត​​ហួតហែង ហើយមាន​ស្នាមប្រេះបែកក្រហែង ដែលធ្វើឱ្យកូនឈើដែលដុះតាមភ្លឺ​និង​កណ្តាល​វាលស្រែក្រៀមស្វិត។ ពលរដ្ឋ​រស់នៅ​ទីនោះបាន​រៀបរាប់ថា តំបន់នេះមានភាព​រាំង​​ស្ងួត​ខ្លាំង ​​និងពុំមានទឹកសម្រាប់​ស្រោច​ស្រព​ដំណាំ​អ្វី​ឡើយ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម