ស្រ្តីមានផ្ទៃពោះបន្តចូលរួមកូដកម្មនៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ ទោះប្រឈមបញ្ហាសុខភាព
«ចាប់តាំងពីថ្ងៃទីមួយមក មានគ្រប់រូបភាព មានការគំរាមកំហែងដេញពួកយើងឲ្យរំសាយរហូត ហើយគាត់ថាពួកយើងហ្នឹងធ្វើកូដកម្មខុសច្បាប់អីចឹង ហើយថែមទាំងបិទខ្ទប់មិនឲ្យពួកយើងទៅបន្ទប់ទឹកជាដើម» នេះគឺជាការលើកឡើងរបស់អ្នកស្រី ហោ មាលីស ជាស្រ្តីមានផ្ទៃពោះបីខែម្នាក់ដែលចូលរួមធ្វើកូដកម្មអហិង្សានៅមុខក្រុមហ៊ុនណាហ្គាវើលដ៍។