សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: ស្លាប់

អាជ្ញាធរឈរនៅខាងក្រៅផ្ទះលោកឧកញ៉ា សុខ គង់ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បន្ទាប់ពីមានមនុស្សកើនឡើងច្រើនដែលបណ្ដាលឱ្យមនុស្ស៤នាក់ស្លាប់ និង៥នាក់របួស ក្រោយពីមានហ្វូងមនុស្សបានប្រមូលផ្តុំគ្នា ហើយប្រជ្រៀតគ្នា ដើម្បីទទួលអំណោយជាប្រាក់ពីលោក សុខ គង់។ (ខេមបូចា/ ព្រីង សំរាំង)

ពលរដ្ឋបួននាក់បានស្លាប់នៅក្នុងហ្វូងមនុស្សដែលទៅទទួលអំណោយ​នៅផ្ទះវីឡារបស់មហាសេដ្ឋីម្នាក់

យ៉ាងហោចមនុស្ស៤នាក់បានស្លាប់ និង៥នាក់ទៀតបានរងរបួស បន្ទាប់ពីហ្វូងមនុស្សបានកើនឡើងកាន់តែច្រើននៅខាងក្រៅផ្ទះវីឡារបស់មហាសេដ្ឋី ជាកន្លែងដែលមនុស្សបានប្រមូលផ្តុំគ្នាដើម្បីទទួលអំណោយជាលុយ(អាំងប៉ាវ)សម្រាប់រដូវចូលឆ្នាំចិន។
ស្ថានភាពគ្រាប់មីនស្ថិតនៅពីក្រោមឫសឈើ ដែលអ្នកឯកទេសបោសសម្អាតមីននៃអង្គភាពCMAC បានរាវរកឃើញក្នុងទឹកដីខេត្តពោធិ៍សាត់ ដែលរូបភាពនេះផ្សព្វផ្សាយលើហ្វេសប៊ុកផេករបស់អង្គភាព CMAC នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣។

មន្ត្រីដោះមីនពីរនាក់ស្លាប់ដោយសារផ្ទុះមីនតោននៅខេត្តឧត្តរមានជ័យ

បុគ្គលិក​បោក​សម្អាត​មីន​ពីរ​នាក់​បាន​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​ផ្ទុះ​មីន​តោន នៅ​ព្រឹក​ថ្ងៃ​ទី១៦ ខែ​មករា ​ស្ថិត​ក្នុង​ភូមិ​ត្រពាំងប្រិយ៍ ឃុំ​បាក់​អន្លូង ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរ​មានជ័យ។ យោងតាមមជ្ឈមណ្ឌលសកម្មភាពចំចាត់មីន (CMAC) និងលិខិតរបស់អាជ្ញាធរមីនកម្ពុជា។
គ្រួសារអ្នកកាសែតដែលបានស្លាប់ លោក ឈឿង ឈឹង ប្រារព្ធពិធីបុណ្យសពរបស់គាត់នៅឯគេហដ្ឋានរបស់គាត់ ក្នុងស្រុកនគរធំ ខេត្តសៀមរាប នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤។ (រូបភាពផ្តល់ឱ្យ)

ក្រុម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាមទារ​យុត្តិធម៌​ឱ្យលឿន​សម្រាប់​អ្នក​កាសែត​ដែល​ស្លាប់

ក្រុមប្រព័ន្ធផ្សព្វផ្សាយកំពុងទាមទារយុត្តិធម៌ភ្លាមៗ បន្ទាប់ពីអ្នកកាសែត ឈឿង ឈឹង ត្រូវបានគេបាញ់សម្លាប់ពាក់ព័ន្ឋបទល្មើសព្រៃឈើក្នុងខេត្តសៀមរាប ដោយបច្ចុប្បន្នឃាតកត្រូវបានឃុំខ្លួន និងសាច់ញាតិជនរងគ្រោះបានលើកឡើងជាសំណួរជុំវិញការយឺតយ៉ាវក្នុងពេលវះកាត់​។
ការដ្ឋានសាងសង់អគារពាណិជ្ជកម្ម Platinum Square ដែលស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ជាទីតាំងដែលកម្មករសំណង់៥នាក់បាត់បង់ជីវិត។ រូបថតនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)

កម្មករសំណង់៥នាក់ស្លាប់ដោយសារដាច់កន្រ្តកយោងកម្ពស់​៩​ជាន់​នៃគម្រោងទីក្រុងអូឡាំព្យា

កម្មករសំណង់ចំនួន៥នាក់បានបាត់បង់ជីវិត ដោយសារតែជួបគ្រោះថ្នាក់ដាច់ខ្សែកន្រ្តយោង នៅការដ្ឋានសាងសង់នៅអូឡាំព្យាក្បែរពហុកីឡាដ្ឋានអូឡាំពិក ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។
លោក កាក់ សិលា ប្រធានមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងចាស់ (អាវធំពណ៌ត្រាវអង្គុយចុងគេ)និងលោកហាន ឧត្តម ប្រធានមន្ទីរពេទ្យថ្មី(អាវធំខ្មៅពាក់វ៉ែនតា)អង្គុយជាប់គ្នា ក្នុងថ្ងៃប្រកាសតែងតាំង និងផ្ទេរភារកិច្ច ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។ (ខេមបូចា/ មាស ភារុណ)

ប្រធានមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងត្រូវបានផ្លាស់ប្តូរតំណែងនិងគ្រូពេទ្យជិតដប់នាក់ទៀតត្រូវទទួលទណ្ឌកម្មវិន័យ

អភិបាលខេត្តបាត់ដំបងបានចេញដីកាសម្រេចផ្ទេរភារកិច្ចប្រធានមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង និងដាក់ទណ្ឌកម្មវិន័យលើគ្រូពេទ្យ៧នាក់ និងគ្រូពេទ្យក្រៅក្របខណ្ឌម្នាក់ត្រូវបានដកចេញលែងឱ្យ​បន្តការងារ បន្ទាប់​ពីធ្លាយព័ត៌មានស្រ្តីមានផ្ទៃពោះម្នាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យនេះ ក្រោយសម្រាលកូនរួច។
អ្នកស្រីថុងគឹមហេងនិងថុងគឹមហួយ ផ្តល់បទសម្ភាសន៍ជាមួយខេមបូចាបណ្តើរឱ្យ ប្អូនប្រុសទើបកើតបៅទឹកដោះគោបណ្តើរ ពីមុខរបថតម្តាយដែលទើបស្លាប់ថ្មិៗ។ រូបថត ថ្ងៃទី១០ខែឧសភា ឆ្នាំ២០២៤។ (ខេមបូចា/ មាស ភារុណ)

កូនៗស្រ្តីដែលស្លាប់ក្រោយសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង អះអាងថា ម្តាយស្លាប់ដោយការធ្វេសប្រហែសរបស់ពេទ្យ

កូនៗស្រ្តីដែលបាត់បង់ជីវិតក្រោយសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងអះអាងថាម្តាយរបស់ខ្លួនស្លាប់ដោយការធ្វេសប្រហែស និងការមិនយកចិត្តទុកដាក់របស់មន្ទីរពេទ្យ​ទើប​ម្តាយ​របស់ខ្លួនបានស្លាប់យ៉ាងអានោចអធមចោលប្តី កូន និងចៅៗ មិនមែនមកពីជំងឺ​ធ្ងន់ធ្ងរ​របស់​គាត់នោះទេ។
ក្រុមគ្រួសារយោធិនពលីយំសោកក្នុងពិធីបុណ្យសពនៅបញ្ជាការដ្ឋានយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។ (ខេមបូចា/សុវណ្ណ ស្រីពេជ្រ)

មន្ត្រីយោធា​និយាយថា ឧបទ្ទវហេតុ​ផ្ទុះគ្រាប់​ដែលបណ្តាល​ឲ្យ​យោធិន​២០​នាក់ពលី​ជីវិត​ គឺដោយ​សារ «កំហុសបច្ចេកទេស»

មន្ត្រីយោធាជាន់ខ្ពស់មួយ​រូប​បានបញ្ជាក់ថា ឧបទ្ទវហេតុ​ផ្ទុះគ្រាប់​ដែលបណ្តាល​ឲ្យ​យោធិន​២០នាក់ពលីជីវិត​ កើតឡើងដោយសារតែ «កំហុស​បច្ចេកទេស» ខណៈ​​ពេល​កំពុង​រើ​គ្រាប់រំសេវចេញពីរថយន្តដាក់​ក្នុងឃ្លាំងនៅបញ្ជាការ​ដ្ឋានយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៧ ខែមេសា។ 
មន្ត្រី និងក្រុមគ្រួសារបានប្រារព្ធពិធីបុណ្យសពយោធិន២០នាក់ ដែលបានស្លាប់ក្នុងឧបទ្ទវហេតុផ្ទុះឃ្លាំងគ្រាប់នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣ ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)

មន្ត្រីយោធាកំពុងស៊ើបអង្កេតករណីផ្ទុះឃ្លាំងគ្រាប់ដែលបណ្តាល​ឱ្យយោធិន២០នាក់ស្លាប់ និងរងរបួសជាច្រើននាក់ទៀត

អ្នកស្រី ហ៊ិន សំអឿន អាយុ៥១ឆ្នាំ រស់នៅបុរីកម្មករ បាននិយាយថា ផ្ទះរបស់គាត់​ត្រូវបាន បំផ្លាញទាំងស្រុង នៅក្នុងឧបទ្ទវហេតុ​ផ្ទុះឃ្លាំង​គ្រាប់​កាលពីរសៀលថ្ងៃសៅរ៍ នៅបញ្ជាការដ្ឋាន​យោធភូមិភាគទី៣ ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ អ្នកស្រី​​បាន​និយា​យ​ថា ​ការ​ខូច​ខាត​ប្រហែល​​ជា​ត្រូវ​ចំណាយ​អស់ ​៣០ ០០០​ដុល្លារ​ ឬ​៤០ ០០០​ដុល្លារ​ដើម្បី​ជួស​ជុល​។

ព័ត៌មានថ្មី

អត្ថបទពេញនិយម