ពលរដ្ឋអះអាងថា អាជ្ញាធរស្រុកឯកភ្នំបានយកថ្នាំបាញ់សម្លាប់ស្រូវពួកគាត់អស់ជាច្រើនហិកតា
ពលរដ្ឋមួយចំនួនបានសំពះស្រែកយំអង្វរឱ្យអាជ្ញាធរស្រុកឯកភ្នំខេត្តបាត់ដំបងនៅលើភ្លឺស្រែឱ្យបញ្ឈប់ការយកថ្នាំបាញ់ស្មៅទៅបាញ់សម្លាប់ស្រូវពួកគាត់បន្តទៀត នៅចំណុចក្បែរទំនប់តាសោម ក្នុងភូមិព្រៃចាស់ ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង យោងតាមវីដេអូឃ្លីបនិងកា រអះអាងរបស់ពលរដ្ឋ។