![សាលាបឋមសិក្សភ្នំពិស្ស៍ ស្ថិតក្នុងភូមិពិស្ស៍ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ រូបថតនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។ រូបភាពផ្ដល់ឱ្យ](https://b1949157.smushcdn.com/1949157/wp-content/uploads/2022/06/2022-06-24-11.53.20-1000x641.jpg?lossy=1&strip=0&webp=1)
សាលារៀនមួយកន្លែងនៅតំបន់ដាច់ស្រយាលក្នុងខេត្តកំពង់ស្ពឺខ្វះបន្ទប់រៀននិងអគារប្រើប្រាស់
ចំងាយប្រមាណ១២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ សាលាបឋមសិក្សាភ្នំពិស្ស៍ ស្ថិតក្នុងភូមិពិស្ស៍ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ សាលាដែលនៅជាប់ជើងភ្នំ ដែលហ៊ុំព័ទ្ធដោយចំការអំពៅដាច់កន្ទុយភ្នែកមួយខ្នងនេះ បានជួបនឹងការខ្វះខាតអគារ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។