សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: អង្ករ

ស្រ្តីជា​កសិករ​នៅ​​ខេត្ត​កំពង់ស្ពឺម្នាក់​កំពុងរោយស្រូវ​ក្រោយ​ពីបានច្រូតកាត់រួច ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤​។ (ខេមបូចា/ព្រីង សំរាំង)

ចក្រភពអង់គ្លេសស្វែងរកការបង្កើននាំចូលផលិតផលកសិកម្មពីកម្ពុជា ខណៈដែលកសិករជំរុញឱ្យមានការគាំទ្របន្ថែម

អ្នកបញ្ជាទិញនាំមុខគេរបស់ចក្រភពអង់គ្លេសចំនួនប្រាំពីរដែលមកពីឧស្សាហកម្មអង្ករ គ្រាប់ស្វាយចន្ទី និងផ្លែឈើស្ងួតកំពុងមកទស្សនកិច្ចប្រទេសកម្ពុជាចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីស្វែងរកឱកាសអាជីវកម្ម និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយអ្នកផលិតកសិកម្មក្នុងស្រុក។ ទន្ទឹមនឹងនោះ កសិករក្នុងស្រុកកំពុងអំពាវនាវឱ្យមានការគាំទ្របន្ថែមទៀត ដើម្បីបង្កើនការនាំចេញផលិតផលកសិកម្ម។
ទិដ្ឋភាពទូទៅនៃទីក្រុងភ្នំពេញពីបឹងទន្លេសាប ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីងសំរោង)

រដ្ឋាភិបាល​ត្រៀម​ខ្លួន​សម្រាប់​ការ​ចាកចេញ​ពី​ប្រទេស​​អភិវឌ្ឍន៍​តិច​តួច​ ខណៈ​មាន​ការ​បារម្ភពីការបាត់​បង់​ការងារ ​និងការធ្លាក់ចុះសេដ្ឋកិច្ច

កម្ពុជា​ត្រូវបានអង្គការ​សហ​ប្រជាជាតិ​អនុម័ត​សម្រាប់ការចាកចេញពី​ប្រទេស​មាន​ការ​អភិវឌ្ឍ​តិច​តួច (LDC) នៅ​ឆ្នាំ២០២៩ ដែល​ជា​សមិទ្ធិផល​ដ៏​សំខាន់​មួយ​ក្នុង​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​សង្គម​របស់​ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរនេះនាំមកនូវបញ្ហាប្រឈម រួមទាំងការដកអត្ថប្រយោជន៍សំខាន់ៗ ដូចជាការអនុគ្រោះកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការផ្តល់​ហិរញ្ញប្បទានសម្បទាន​។ ដូច្នេះ​អ្នក​ជំនាញ​បាន​ស្នើ​ឱ្យកម្ពុជា​ធ្វើ​កំណែទម្រង់​ដើម្បី​ធានា​កំណើន​ប្រកប​ដោយ​ចីរភាព។
កសិករកំពុងស្ទូងស្រូវនៅតំបន់មួយជាយរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤។ (ខេមបូចា/ ឃី សុវុឌ្ឍី)

ក្រសួងកសិកម្មនិងអ្នកពាក់ព័ន្ធ៖ ការ​បង្កើត​សហគមន៍កសិកម្ម​ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​របស់​កសិករ

សហគមន៍កសិកម្មទំនើបចម្រុះ​ស្រូវនាងអំ គឺ​ជាសហគមន៍​លេចធ្លោមួយ​ក្នុង​ចំណោម​សហ​គមន៍​កសិកម្ម​ទំនើប​​ចំនួន​៨ ដែល​​ទើប​តែត្រូវ​បាន​បង្កើតឡើង​ជាបន្តបន្ទាប់​​ដោយ​មាន​ការ​គាំទ្រពី​​ក្រសួង​កសិកម្មខណៈ​បច្ចុប្បន្ន​​មាន​សហ​គម​ន៍​​កសិកម្ម​ជាង១២៥០ត្រូវ​បាន​បង្កើត​ឡើងនៅទូទាំងប្រទេស។
កសិករម្នាក់កំពុងតែបាញ់ថ្នាំសម្លាប់សត្វរុយសដែលបំផ្លាញស្រូវរបស់គាត់នៅក្រុងសំពៅពូន ខេត្តកណ្តាល នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤។ (ខេមបូចា/ អាន វិចិត្រ)

កសិករតាមខេត្តមួយចំនួនមិនមានដើមទុនដាំដុះឡើងវិញ ក្រោយសត្វល្អិតបំផ្លាញដំណាំ

កសិករនៅតាមខេត្តមួយចំនួនអំពាវនាវសុំជំនួយពីរដ្ឋាភិបាលជាគ្រាប់ពូជ ឬដើមទុន ខណៈមួយចំនួនទៀត​ថា ត្រូវបង្ខំចិត្តលក់សម្ភារៈប្រើប្រាស់ក្នុងផ្ទះយកលុយទិញអង្ករទទួលទាន ក្រោយពេលសត្វល្អិតបំផ្លាញដំណាំខូចខាតធ្ងន់ធ្ងរ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម