ម្ចាស់ដី៩នាក់ត្រូវបានដោះលែងក្រៅឃុំ បន្ទាប់ពីឃុំខ្លួនមួយសប្តាហ៍ដោយសារតវ៉ានឹងគម្រោងព្រលានយន្តហោះថ្មី

អ្នកភូមិ៩នាក់មកពីខេត្តកណ្តាលដែលត្រូវបានចាប់ខ្លួនខណៈពេលតវ៉ានឹង គម្រោងសាងសង់ព្រលានយន្តហោះថ្មីត្រូវបានដោះលែងឲ្យនៅក្រៅឃុំកាលពីល្ងាចថ្ងៃចន្ទ។ រូបភាពផ្តល់ឲ្យ

ប្រជាពលរដ្ឋ៩នាក់ដែលត្រូវបានតុលាការខេត្តកណ្តាលចោទប្រកាន់ បន្ទាប់ពីតវ៉ា​អំឡុងពេលមានវិវាទដីធ្លីជុំវិញគម្រោងសាងសង់ព្រលានយន្តហោះថ្មីនៅ​ខេត្ត​កណ្តាល​ត្រូវ​​បានដោះលែងឲ្យនៅក្រៅឃុំកាលពីល្ងាចថ្ងៃចន្ទ។ ពួកគាត់ប្រឈម នឹងការជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ប្រសិនបើរកឃើញថាមានពិរុទ្ធភាព។

មនុស្ស៣០សិបនាក់ត្រូវបានឃាត់ខ្លួន បន្ទាប់ពីការតវ៉ានឹងគម្រោងព្រលានយន្តហោះថ្មីក្នុងខេត្តកណ្តាលដែលបង្កជាហិង្សា

អ្នកភូមិប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅមុខរបាំងរបស់នគរបាលទីដែលអាជ្ញាធរបិទផ្លូវឆ្ពោះទៅដីស្រែរបស់ពួកគាត់ ដែលកំពុងត្រូវបានឈូសឆាយដើម្បីរៀបចំ សម្រាប់គម្រោងសាងសង់ព្រលានយន្តហោះ នៅស្រុកកណ្តាលស្ទឹង។រូបភាពថតកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆពណ្ណ

សមាជិកគ្រួសារអ្នកភូមិត្រូវបាននគរបាលចាប់ខ្លួន ខណៈតវ៉ានឹងការឈូសឆាយដី ស្រែរបស់ពួកគាត់ដើម្បីយកកន្លែងសម្រាប់គម្រោងសាងសង់ព្រលានយន្តហោះថ្មី នៅខេត្ត កណ្តាល ហើយបានចោទថាសាច់ញាតិរបស់ពួកគាត់ត្រូវបានឃាត់ខ្លួនធ្វើជា ចំណាប់ខ្មាំងដើម្បីដាក់សម្ពាធឲ្យពួកគាត់ព្រមទទួលយកសំណងដែលបានផ្តល់ដោយក្រុមហ៊ុន។ មនុស្ស៣០នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យនៅមុនអ្វីដែលសាក្សីពិពណ៌នាថា នគរបាលបានឆ្មក់ចូលវាយដំនិងធ្វើការចាប់ខ្លួនមនុស្សជាច្រើន។