ពលរដ្ឋបារម្ភរលាយភ្នំនិងបាត់បង់ព្រៃអភិរក្សនៅភ្នំដំរីរមៀលក្នុងខេត្តតាកែវ

គល់ឈើដែលទើបកាប់ថ្មីៗនៅក្នុងព្រៃសហគមន៍ត្រពាំងធំខាងត្បូង ស្ថិតនៅក្នុងឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ រូបភាពថតនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។ ខេមបូចា/ អាន វិចិត្រ

ប្រជាពលរដ្ឋ និងសហគមន៍ការពារព្រៃឈើនៅភ្នំដំរីរមៀលស្រុកត្រាំកក់ខេត្តតាកែវ បង្ហាញការព្រួយបារម្ភថា ព្រៃឈើទំហំជិត៦០០ហិកតា និងភ្នំដំរីរមៀលអាចនឹងរលាយដោយអាជ្ញាធរមូលដ្ឋាន និងអ្នកមានអំណាចឃុបឃិតគ្នាទន្ទ្រានយកក្នុងអំឡុងពេលកូវីដ១៩នេះ។