សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: អង្គការសង្គមស៊ីវិល

វេទិកាប្រយុទ្ធប្រឆាំងអំពើពុករលួយ៩ធ្នូ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ រាជធានីភ្នំពេញ។ ខេមបូចា/ ឃាង សុខមាន

អ្នកវិភាគសង្គម និងអង្គការសង្គមស៊ីវិលមួយចំនួននៅតែចាត់ទុកបញ្ហាអំពើពុករលួយជាបញ្ហាចម្បងក្នុងប្រទេសកម្ពុជា

ថ្លែងនៅក្នុង«ទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយ៩ធ្នូឆ្នាំ២០២២» អ្នកវិភាគបញ្ហាសង្គម និង​អង្គការ​សង្គមស៊ីវិលនៅតែលើកបញ្ហាអំពើពុករលួយជាប្រធានបទចម្បងក្នុង​ប្រទេសដែល រដ្ឋាភិបាលគួរតែបន្ដប្រើយន្ដការបន្ថែមទៀតដើម្បីកាត់បន្ថយអំពើពុករលួយ ជាពិសេស​បញ្ហា​បក្ខពួកនិយម និងការសូកប៉ាន់ផ្សេងៗ មិនគួរកើតមាន។
មន្ត្រីនិងសកម្មជនបក្សប្រឆាំង ព្រមទាំងមន្ត្រីអង្គការសង្គមស៊ីវិល ទាមទារឲ្យទម្លាក់រាល់បទចោទទាំងអស់

មន្ត្រីនិងសកម្មជនបក្សប្រឆាំង ព្រមទាំងមន្ត្រីអង្គការសង្គមស៊ីវិល ទាមទារឲ្យទម្លាក់រាល់បទចោទទាំងអស់

ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាល ទី៧ កាន់តែខិតជិតចូលមកដល់ មន្ត្រីនិងសកម្មជនគណបក្សប្រឆាំងដែលកំពុងជាប់បណ្ដឹង ព្រមទាំងមន្ត្រីអង្គការសង្គមស៊ីវិលដែលកំពុងឃ្លាំមើលស្ថានការណ៍នយោបាយនិងសិទ្ធិមនុស្ស ទាមទារឲ្យតុលាការទម្លាក់រាល់ការចោទប្រកាន់ទាំងអស់ ចំពោះមន្ត្រីនិងសកម្មជននយោបាយ ប្រយោជន៍ដើម្បីបើកបរិយាកាសឱ្យការបោះឆ្នោតជាតិឆ្នាំ២០២៣ ប្រព្រឹត្តទៅដោយសេរីនិងយុត្តិធម៌ ។
មន្ត្រីក្រសួងព័ត៌មាន អង្គការសង្គមស៊ីវិល គណបក្សនយោបាយ និងអ្នកសារព័ត៌មានចូលរួមក្នុងសន្និសីទថ្នាក់ជាតិស្តីពី សិទ្ធិទទួលព័ត៌មានជាសកល ក្នុងរាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

អង្គការសង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលពន្លឿនដំណើរការសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ព្រោះចំណាយពេលជាង​១០ឆ្នាំហើយ

រយៈពេលជាង១០ឆ្នាំមកហើយ ដែលច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានជាសកល ស្ថិតនៅ​ក្នុង​សេចក្ដីព្រាងច្បាប់នៅឡើយ​ ដោយមិនទាន់​បញ្ជូនទៅ​ទីស្តី​ការគណៈរដ្ឋមន្ត្រី​ដើម្បីពិនិត្យ​មុននឹងបញ្ជូនទៅពិភាក្សានិងអនុម័តនៅសភាជាតិ។ សង្គម​ស៊ីវិលរំពឹងថា ​រដ្ឋាភិបាល​​នឹងបញ្ចប់សេចក្ដី​ព្រាង​ច្បាប់នេះឱ្យបានឆាប់នាពេលខាងមុខ។
ក្រុមអង្គការសង្គមស៊ីវិលមកដាក់លិខិតនៅខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយស្នើជំរុញការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសិទិ្ធទទួលព័ត៌មាន។ រូបថតកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

ក្រុមអង្គការសង្គមស៊ីវិលស្នើពន្លឿនការអនុម័តសេចក្តីព្រាងច្បាប់សិទ្ធិទទួលព័ត៌មាន

ក្រុមអង្គការសង្គមស៊ីវិលចំនួន៣៣ បានដាក់លិខិតទៅកាន់ខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាថ្ងៃព្រហស្បតិ៍ ដោយស្នើសុំឲ្យលោកជួយជំរុញដើម្បីបញ្ចប់សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ដែលត្រូវបានពន្យារពេលយ៉ាងយូរ ហើយបញ្ជូនទៅរដ្ឋសភាដើម្បីអនុម័ត។
អាគារកាស៊ីណូ និងសណ្ឋាគារណាហ្គាវើលដ៍ ក្នុងរាជធានីភ្នំពេញ។ រូបថតកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

អង្គការសង្គមស៊ីវិល និងសហជីពសម្ដែងការខកចិត្តចំពោះការបញ្ឈប់បុគ្គលិករបស់កាស៊ីណូណាហ្គាវើលដ៍

កញ្ញា ស៊ីថរ ឲ្យដឹងថា៖ «យើងមិនអាចទទួលយកបានទេ បើសិនជាគេមិនអនុញ្ញាតឲ្យយើងធ្វើការតវ៉ា លើកលែងតែពួកគេផ្ដល់ហេតុផលសមរម្យ និងដំណោះស្រាយអាចទទួលយកបាន ពីព្រោះយើងបានអត់ធ្មត់ដល់កម្រិតហើយក្នុងការស្វែងរកដំណោះស្រាយ ប៉ុន្តែវាមិនអាចទៅរួច»។
ប្រជាពលរដ្ឋរងគ្រោះធ្ងន់ធ្ងរដោយទឹកជំនន់កាលពីខែកញ្ញា និងតុលា បានទទួលជំនួយមនុស្សធម៌ពីអង្គការមិនមែនរដ្ឋាភិបាលតាមរយៈសេវាផ្ទេរប្រាក់ នៅខេត្តសៀមរាប។ DCA

អង្គការសង្គមស៊ីវិលប្រើសេវាផ្ទេរប្រាក់ ជួយជនរងគ្រោះទឹកជំនន់ប្រកបដោយប្រសិទ្ធភាព

អង្គការមិនមែនរដ្ឋាភិបាលចំនួនពីរធ្វើការលើរឿងមនុស្សធម៌ បាននិយាយថាពួកគេទទួលជោគជ័យក្នុងការប្រើប្រាស់បច្ចេកវិទ្យាសេវាផ្ទេរប្រាក់ដើម្បីផ្ដល់ជំនួយដល់គ្រួសាររងគ្រោះដោយទឹកជំនន់នាពេលថ្មីៗនេះប្រមាណ៥០០គ្រួសារ នៅខេត្តសៀមរាប និងបាត់ដំបង។

ព័ត៌មានថ្មី

អត្ថបទពេញនិយម