ដោយសារកម្រិតទឹកទាបហើយការនេសាទមិនសូវបានផល អ្នកនេសាទនៅបឹងទន្លេសាបជួបការលំបាក

អ្នកនេសាទម្នាក់ជួសជុលសំណាញ់របស់គាត់នៅលើដងទន្លេសាបក្នុងរាជធានីភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦។ ខេមបូចា/ ព្រីង សំរាំង

លោកបាននិយាយថា៖ «យើងពឹងផ្អែកលើរបរនេសាទ។ យើងគ្មានជំនាញអ្វីផ្សេងទេ បើមិនដូច្នេះទេ យើងនឹងទៅធ្វើការជាកម្មករសំណង់នៅពេលដែលយើងមិនអាចរកត្រីទៀត។ ខ្ញុំមិនអាចរកត្រីបរិភោគបានទៀតទេ ហើយខ្ញុំត្រូវទិញត្រីពីផ្សារយកមកហូប»។