តុលាការខេត្តកំពង់ឆ្នាំងសាកសួរអ្នកភូមិឡពាងចំនួន៤នាក់ជុំវិញការចោទប្រកាន់ពីបទប៉ុនប៉ងឃាតកម្ម

អ្នកភូមិមកពីសហគមន៍ឡពាងដាក់ញត្តិនៅក្រសួងមហាផ្ទៃដើម្បីសុំ អនុញ្ញាតដាក់បឹងពោធិ៍ជាតំបន់ការពារ។ ក្រសួងបានច្រានចោលញត្តិរបស់ពួកគាត់ ហើយបង្វែរពួកគាត់ឲ្យទៅក្រសួងបរិស្ថានវិញ។ រូបថតថតកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

តុលាការខេត្តកំពង់ឆ្នាំងកាលពីថ្ងៃពុធ បានសាកសួរសកម្មជនដីធ្លីចំនួន៤នាក់ជុំវិញ​បណ្តឹងមួយដែលចោទពួកគាត់ពីបទប៉ុនប៉ងឃាតកម្មនិងធ្វើឲ្យខូចខាតដោយចេតនា​បន្ទាប់ពីចោទថា អ្នកទាំងបួនបានយកកាំបិតកាប់បំផ្លាញសំណាញ់នៅឃុំតាជេស​ក្នុងស្រុកកំពង់ត្រឡាច នៅពេលដែលដើមចោទបានទៅនេសាទត្រីនៅផ្នែកមួយនៃបឹង ដែលពួកគេចាត់ទុកថាជាតំបន់ការពារ។ សកម្មជនទាំងនេះអះអាងថា ផ្នែកនៃ​បឹងពោធិ៍​នេះ​គឺជាតំបន់ការពារ ទោះបីជាអាជ្ញាធរមូលដ្ឋានមិនយល់ស្របក៏ដោយ។

អ្នកតវ៉ាក្នុងជម្លោះដីធ្លីចំនួន២១នាក់ត្រូវបានដោះលែង ខណៈមនុស្ស៩នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅពន្ធនាគារ

អ្នកភូមិត្រូវបានដោះលែងពីស្នងការដ្ឋាននគរបាលខេត្តកណ្តាលបន្ទាប់ពីត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ អំឡុងការតវ៉ាប្រឆាំងនឹងគម្រោងព្រលានយន្តហោះថ្មី។ រូបភាពថត កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

អ្នកភូមិប្រាំបួននាក់ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ ខណៈពេលតវ៉ាក្នុងវិវាទដីធ្លីដែលកំពុងបន្តជុំវិញគម្រោងសាងសង់ព្រលានយន្តថ្មីនៅខេត្តកណ្តាលត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្នកាលពីយប់ថ្ងៃអង្គារ ចំណែកមនុស្ស២១នាក់ផ្សេងទៀតត្រូវបានដោះលែង។