លោក រ៉ុង ឈុន ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារពីរឆ្នាំជុំវិញការធ្វើអត្ថាធិប្បាយអំពីបញ្ហាព្រំដែន

លោក រ៉ុង ឈុន មេដឹកនាំសហជីពចូលរួមធ្វើបាតុកម្មជាមួយកម្មកររោងចក្រ Violet Apparel នៅរាជធានីភ្នំពេញកាលពីថ្ងៃទី២៨ ខែកក្កដា។ ខេមបូចា/បញ្ញា ឆព័ណ្ណ

មេដឹកនាំសហជីព​ លោក រ៉ុង ឈុន ត្រូវបានផ្តន្ទាទោសឲ្យជាប់​ពន្ធនាគាររយៈ​ពេល​២ឆ្នាំពីបទញុះញង់កាលពីថ្ងៃពុធ ចំពោះការអត្ថាធិប្បាយអំពីសហគមន៍មួយនៅ​តាម​បណ្តោយព្រំដែនវៀតណាម​បានបាត់បង់​ដីអំឡុងពេលដំណើរការបោះបង្គោល​ព្រំដែន​។ សកម្មជន សរ កន្និកា និង តុន និមល ត្រូវបានផ្តន្ទាទោស​ដាក់ពន្ធនាគារ​២០ខែពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដោយសារតែ​ពួកគេបានអំពាវនាវជាសាធារណៈឲ្យមានការដោះលែងមេដឹកនាំសហជីពដែលកំពុងជាប់ពន្ធនាគារ។

អ្នកទាមទារឲ្យគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសរង់ចាំសាលក្រម ក្រោមបទចោទញុះញង់

អតីតសកម្មជន CNRP មកដល់សាលាដំបូងរាជធានីភ្នំពេញដើម្បីចូលរួមសវនាការរបស់ពួកគេ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១។ខេមបូចា/ បញ្ញា ឆព័ណ្ណ

សាលាដំបូងរាជធានីភ្នំពេញបានបញ្ចប់ការជំនុំជម្រះក្តីលើសកម្មជន ដែលបានចូលរួមការតវ៉ាកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នៅខាងក្រៅស្ថានទូតចិន ដោយអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងប្រឆាំងវត្តមានយោធាចិន។