កម្ពុជាចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ របស់ចិនដល់កុមារអាយុប្រាំមួយឆ្នាំ

កុមារអាយុចន្លោះពី៦ទៅ១២ឆ្នាំទទួលវ៉ាក់សាំងបង្ការកូវីដ-១៩ ដូសទី១ប្រភេទស៊ីណូវ៉ាក់ នៅរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

កម្ពុជា​ចាប់​​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំងបង្ការ​កូវីដ-១៩ ប្រភេទ​ស៊ីណូវ៉ាក់ (Sinovac)របស់​ចិន​​ដល់​កុមារ​អាយុ​ប្រាំមួយ​ឆ្នាំ ទោះ​បី​ជាក់​ស្តែង​វ៉ាក់សាំង​បង្ការ​កូវីដ-១៩នេះ មិន​ទាន់​មាន​ការ​អនុញ្ញាត​ពី​អង្គការ​សុខ​ភាព​ពិភព​លោក​ឲ្យ​ចាក់​លើ​កុមារ​អាយុ​ក្រោម​១២​ឆ្នាំ​ក្ដី​។ ជំហានបន្ទាប់ រដ្ឋាភិបាក៏មានគម្រោងចាក់វ៉ាក់សាំងលើកុមារចាប់ពីអាយុបីឆ្នាំឡើងទៅ។

សាលារៀនបើកដំណើរការឡើងវិញស្របពេលរដ្ឋាភិបាលប្រកាសចាក់វ៉ាសាំងបង្ការកូវីដ-១៩ដល់កុមារ

សិស្សកំពុងសិក្សាក្នុងថ្នាក់រៀននៅថ្ងៃទី១ នៃការបើកសាលារៀនឡើងវិញ ក្នុងរាជធានីភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។ ខេមបូចា/ព្រីង សំរាំង

សាលា​រដ្ឋ និង​ឯកជន​ចាប់ពី​ថ្នាក់​អនុវិទ្យាល័យ​​បាន​បើក​ដំណើរ​ការ​ឡើង​វិញ​ទូ​ទាំង​ប្រទេស​ហើយ​នៅ​ថ្ងៃ​ពុធនេះ ស្រប​ពេល​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ប្រកាស​យុទ្ធនា​ការ​​ចាក់វ៉ាក់សាំង​បង្ការកូវីដ-១៩ ដល់​កុមារអាយុ​ចន្លោះពី​ប្រាំមួយ​ឆ្នាំ​ដល់​១២​ឆ្នាំ ដើម្បី​អាច​បើក​សាលា​កម្រិត​បឋមសិក្សា​ឡើងវិញ​។​