ពលករខ្មែរម្នាក់នៅថៃបរិភោគអាហារ១ពេលក្នុង១ថ្ងៃក្រោយបាត់បង់ការងារ

ពលករខ្មែរអង្គុយនៅមុខបន្ទប់ជួលមួយកន្លែងក្នុងខេត្តរ៉ាក់យ៉ង ប្រទេសថៃ។ រូបភាពថតនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។ រូបភាពផ្តល់ឱ្យ

ស្ត្រីពលករខ្មែរធ្វើការងារនៅក្នុងប្រទេសថៃម្នាក់បរិភោគអាហារ១ថ្ងៃ១ពេល អស់រយៈពេល១ខែមកហើយ បន្ទាប់ពីបាត់បង់មុខរបរ ហើយមិនមានលុយទិញអាហារគ្រប់គ្រាន់ ដែលពេលនេះសុខភាពកំពុងតែចុះទ្រុឌទ្រោម។​

មេដឹកនាំសហជីពមួយចំនួនបន្តជាប់បណ្តឹងនៅតុលាការ

មេដឹកនាំសហជីពលោក ប៉ាវ ស៊ីណា ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ។ រូបថតកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦។ ខេមបូចា/បញ្ញា ឆព័ណ្ណ

មេដឹកនាំ​សហជីព​មួយ​ចំនួន​បាន​ត្អូញត្អែរ​ពី​ការ​បន្ត​ជាប់​បណ្តឹង​ផ្លូវច្បាប់ ទោះ​បី​ជា​មាន​បទបញ្ជាពី​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ ឲ្យ​មាន​ការ​ជំនុំជម្រះ​ក្នុង​សវនាការ ឬ​ទម្លាក់​បទចោទប្រកាន់​នាពេលកន្លងមកក៏ដោយ។

ពលករខ្មែរប្រមាណ៨០ភាគរយក្នុងរោងចក្រមួយនៅប្រទេសថៃឆ្លងកូវីដ១៩

ពលករខ្មែរនៅក្នុងរោងចក្រកែច្នៃសាច់មាន់GFN ក្នុងខេត្តឈុនបុរី ប្រទេសថៃ កំពុងឈររង់ចាំយកសំណាកពិនិត្យរកមេរោគកូវីដ-១៩ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។ រូបភាពផ្តល់ឱ្យ

ពលករខ្មែរដែលកំពុងធ្វើការងារនៅក្នុងរោងចក្រផលិតសាច់មាន់មួយកន្លែងនៅក្នុងខេត្តឈុនបុរីឱ្យដឹងថា ពួកគាត់ប្រមាណ៨០ភាគរយក្នុងចំណោមជាង៣០០០នាក់ បានឆ្លងមេរោគកូវីដ១៩ ហើយកំពុងជួបការលំបាកក្នុងការព្យាបាលជំងឺ។ ពួកគាត់កាន់តែជួបការលំបាក ខណៈមន្ត្រីសង្គមស៊ីវិលដែលជួយពួកគាត់ជាប្រចាំនៅទីនោះក៏ឆ្លងកូវីដដែរ។

ចំនួនពលករខ្មែរត្រឡប់ពីប្រទេសថៃបន្តកើនឡើង

ពលករខ្មែរដើរចូលក្នុងមណ្ឌលធ្វើចត្តាឡីស័កក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។ រូបភាពផ្ដល់ឲ្យ

ពលករខ្មែរជា​ច្រើន​នាក់​បន្ត​ធ្វើ​ដំណើរ​ត្រឡប់​ពី​ប្រទេស​ថៃ​​ចូលទឹក​ដី​កម្ពុជា​វិញ បន្ទាប់​ពី​កម្ពុជាបាន​បើកច្រកព្រំដែន​​ឡើង​វិញ ដោយគ្រាន់​តែនៅថ្ងៃអាទិត្យ​កន្លង​ទៅ​មាន​ពល​ករ​រហូត​ដល់​ជាង​១ ៤០០​នាក់​បាន​មក​ដល់​ខេត្ត​បន្ទាយ​មាន​ជ័យ​។

ពលករខ្មែរមួយក្រុមធ្វើការងារនៅថៃព្យាបាលជំងឺកូវីដដោយប្រើវិធីសាស្ត្របុរាណ

ពលករខ្មែរធ្វើការនៅក្នុងខេត្តឈុនបុរីប្រទេសថៃកំពុងស្ពង់តាមវិធីសាស្ត្របុរាណ បន្ទាប់ពីតេស្តវិជ្ជមានកូវីដ-១៩។ រូបភាពថត នៅថ្ងៃទី៣ខែសីហាឆ្នាំ២០២១។ ផ្តល់ដោយពលករ

ពលករខ្មែរមួយក្រុមកំពុងបំពេញការងារនៅក្នុងខេត្តឈុនបុរីប្រទេសថៃអះអាងថា ពួកគាត់ភាគច្រើនទាំងអ្នករកឃើញមានមេរោគកូវីដ​-១៩ និងអ្នកដែលកំពុងស្ថិតនៅក្នុងដំណាក់កាលសង្ស័យថាមានផ្ទុកមេរោគនេះ គឺព្យាបាលតាមបែបបុរាណ ដោយសារពិបាករកសេវាពេទ្យព្យាបាល។​