កសិករកម្ពុជារងគ្រោះដោយក្រុមហ៊ុនស្ករសរបស់ថៃ បានប្តឹងក្រុមហ៊ុនកូកា កូឡា ឲ្យផ្តល់ភស្តុតាង

អាជ្ញាធរខេត្តឧត្តរមានជ័យបានដុតបំផ្លាញផ្ទះប្រជាពលរដ្ឋកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០០៩ នៅចំណុចអូរបាត់មាន់ ភូមិបូស ឃុំកូនក្រៀល ស្រុកសំរោង ដើម្បីផ្តល់ឲ្យក្រុមហ៊ុនដំណាំអំពៅមីត្រផល។ រូបភាពផ្ដល់ឲ្យ

កសិករ​កម្ពុជា​ជា​ច្រើន​ដែល​បាន​រង​នូវ​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​កាលពី​ជាង​មួយ​ទសវត្សរ៍​មុន​បាន​ដាក់​ញត្តិ​ទៅ​កាន់​តុលាការ​អាមេរិក​នៅ​សប្ដាហ៍​នេះ ដើម្បី​បង្ខំ​ឲ្យ​ក្រុម​ហ៊ុន​កូកា កូឡា ផ្តល់​ភស្តុតាង​ដែល​ជា​ផ្នែក​មួយ​នៃ​បណ្ដឹង​ប្រឆាំង​នឹង​ក្រុម​ហ៊ុន​ផលិត​ស្ករ​ស​យក្ស​ថៃ មីត្រផល (Mitr Phol Sugar co)។​​​