អ្នកធ្លាប់កើតជំងឺកូវីដ១៩ ប៉ះពាល់ផ្លូវចិត្តនិងបាត់ចំណូលដោយសារការរើសអើង

អាជីវករលក់ដូរនៅផ្សារចាស់ តម្រង់ជួរដើម្បីយកសំណាករកមេរោគកូវីដ-១៩ បន្ទាប់ពីដឹងថា មានអ្នកផ្ទុកចូលមកទិញអីវ៉ាន់, ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១. ខេមបូចា/ ព្រីង សំរាំង

អាជីវករលក់ដូរផ្លែឈើនៅផ្សារចាស់ក្នុងរាជធានីភ្នំពេញ​អ្នកស្រី សឿន ថ្លែងថា គាត់តែងតែប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារខ្លួនពីការឆ្លងមេរោគកូវីដ១៩ ដោយសារអ្នកស្រីមានជំងឺលើសឈាម និងទឹកនោមផ្អែមផង។ ប៉ុន្តែអ្នកស្រីថា អំឡុងពេលមុនចូលឆ្នាំខ្មែរ អ្នកស្រីមានជំងឺផ្តាសាយ ហើយស្របពេលដែលគ្រូពេទ្យចុះទៅពិនិត្យក៏រកឃើញថា មានមេរោគកូវីដ១៩។​