- បរិស្ថាន ,
ស្ថានភាពខ្លារខិនបង្ហាញពីភាពមិនសូវល្អនៅក្នុងកិច្ចប្រឹងប្រែងនាំសត្វខ្លាមករស់នៅក្នុងព្រៃវិញ
របាយការណ៍មួយដែលចេញផ្សាយកាលពីខែមិថុនា នៅឆ្នាំនេះ បានសន្និដ្ឋានថា ខ្លារខិន (Indochinese leopards) គឺផុតពូជហើយនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីកាមេរ៉ាបង្កប់មិនបានថតជាប់រូបភាពសូម្បីតែមួយសន្លឹកពីសត្វខ្លាប្រភេទនេះនៅក្នុងឆ្នាំ២០២១។ ចន្លោះឆ្នាំ២០០៩ និងឆ្នាំ២០១៩ សត្វខ្លារខិនសរុប ៣៥ក្បាល ត្រូវបានថតជាប់រូបភាពដោយម៉ាស៊ីនកាមេរ៉ាបង្កប់ ។ នេះបើយោងតាមការស្រាវជ្រាវរបស់ អង្គភាពស្រាវជ្រាវអភិរក្សសត្វព្រៃ (WildCRU) របស់ Panthera និងសាកលវិទ្យាល័យ Oxford ដែលចុះផ្សាយដោយអង្គការអភិរក្សជីវសាស្ត្រ (Biological Conservation)។