សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: អតិផរណា

បុរសពីរនាក់បើកបរកាត់មុខរោងចក្រ Great Union (Cambodia) Garment Co., Ltd នៅជាយក្រុងភ្នំពេញ ដែលត្រូវផ្អាកការងារកម្មករមួយចំនួន ដោយសារការបញ្ជាទិញធ្លាក់ចុះ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣។ ខេមបូចា / ព្រីង សំរាំង

រដ្ឋាភិបាលប្រកាសផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករដែលត្រូវបានព្យួរការងារ ខណៈវិស័យកាត់ដេរជួបការលំបាកដោយសារវិបត្តិសេដ្ឋកិច្ចសកល

សេដ្ឋកិច្ចពិភពលោកដែលធ្លាក់ចុះដោយសារអតិផរណា ការវិនិយោគធ្លាក់ចុះ និងសង្រ្គាមនៅប្រទេស​អ៊ុយក្រែន បាននាំឱ្យមានការកាត់បន្ថយការបញ្ជាទិញសម្លៀកបំពាក់ពី​ប្រទេសកម្ពុជា និងមាន​រោងចក្រកាន់តែ​ច្រើន​បាន​បញ្ឈប់ប្រតិបត្តិការ​របស់ខ្លួន​។ បើយោងតាមលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបាន​ឲ្យ​ដឹងថា គិតត្រឹមដំណាច់ខែកុម្ភៈ រោងចក្រចំនួន៧១កន្លែង​បានផ្អាកដំ​ណើរ​ការ ដែលប៉ះពាល់ដល់កម្មករចំនួន​ ៣២.០២៣នាក់។
អ្នកស្រីធឿន សុភា បង្ហាញបណ្ណអាទិភាពទទួលសេវាសុខភាពសាធារណៈ ខណៈអ្នកស្រីកំពុងលក់ដូរភេសជ្ជៈនៅខាងមុខរោងចក្រមួយកន្លែងនៅជាយរាជធានីភ្នំពេញ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣។ ខេមបូចា/ព្រីង សំរាំង

គម្រោងជំនួយជាសាច់ប្រាក់របស់រដ្ឋាភិបាល នៅតែជាតម្រូវការចាំបាច់សម្រាប់អ្នកងាយរងគ្រោះពីអតិផរណា

បី​ខែបន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ប្រកាស​ពី​កម្មវិធី​ជំនួយ​ជា​សាច់​ប្រាក់​សម្រាប់​ប្រ​ជា​ពល​រដ្ឋងាយរង​ហានិភ័យ តម្រូវ​ការ​​ក៏​នៅ​តែ​​មាន​ច្រើន​។ កម្មវិធី​នេះ មាន​បំណង​ជួយ​ដល់​អ្នក​ដែល​រង​គ្រោះ​ខ្លាំង​ពី​ការ​ឡើង​ខ្ពស់​នៃ​អតិផរណា ហើយ​កម្ម​វិធីនេះបាន​ផ្ដល់​ទៅ​កាន់​ប្រជា​ពលរដ្ឋរាប់​ម៉ឺន​នាក់​។ ប៉ុន្តែអ្នក​ដែល​ធ្វើការ​ជាមួយនឹង​អ្នក​ប្រកបរបរក្រៅប្រព័ន្ធ និងងាយរងគ្រោះបំផុត ​និយាយ​ថា​ខ្លួន​បារម្ភ​ថា​អាជ្ញាធរ​មូល​ដ្ឋាន​អាច​ប្រើ​ ជំនួយ​សាច់​ប្រាក់​នេះជា​​ឧបករណ៍​ចរចា​នយោបាយ​មុន​ការ​បោះ​ឆ្នោត​ជាតិ​ខែ​កក្កដា ឆ្នាំ​២០២៣​ ចូល​មក​ដល់​។​
បុរសម្នាក់អូសរទេះអេតចាយដើរកាត់ការដ្ឋានសំណង់ខុនដូក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

ធនាគារពិភពលោកជំរុញឱ្យផ្ទេរសាច់ប្រាក់បន្ថែមទៀតដល់អ្នកក្រីក្រ ខណៈដែលអតិផរណាកើនឡើង

របាយការណ៍ថ្មីមួយរបស់ធនាគារពិភពលោកបានឱ្យដឹងថា ខណៈដែលសេដ្ឋកិច្ចរបស់កម្ពុជាកំពុងងើបឡើងវិញក្រោយវិបត្តិកូវីដ-១៩ ការកើនឡើងនៃអតិផរណានៅតែបន្តជះឥទ្ធិពលដល់គ្រួសារក្រីក្របំផុតនៅប្រទេសកម្ពុជា ហើយភាពក្រីក្ររបស់ពួកគេគួរត្រូវបានកាត់បន្ថយតាមរយៈការពង្រីកកម្មវិធីជំនួយសាច់ប្រាក់ដោយផ្ទាល់ដែលកម្មវិធីនេះត្រូវបានផ្តួចផ្តើមនៅពេលដែលមានជំងឺរាតត្បាតសកល។
ស្រ្តីម្នាក់កំពុងអង្គុយលក់បន្លែនៅផ្សារមួយកន្លែងក្នុងរាជធានីភ្នំពេញកាលពីខែកុម្ភៈ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

ធនាគារពិភពលោកថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនឡើង តែអតិផរណាក៏កើនឡើងដូចគ្នា

ធនាគារពិភពលោកបាន​​ប៉ាន់​​ប្រមាណ​ថាកំណើនសេដ្ឋកិច្ច ឬផលិត​ផល​ក្នុ​ងស្រុក​សរុប (GDP) ​កម្ពុជា​នឹង​កើន​ដល់​ ៤,៨​ភាគ​រយ​នៅ​ឆ្នាំ​នេះ ហើយ​នឹង​បន្ត​កើន​ឡើង​ទៀត​នៅ​ពីរ​ឆ្នាំ​បន្ទាប់ ប៉ុន្តែ​ថា​កំណើន​នេះ​នៅ​តែ​​ទាប​ជាង​កាលពី​មុន​មាន​វិបត្តិកូវីដ-១៩។​ ជាមួយ​គ្នា​នេះ​ដែរ ធនគារ​ពិភព​លោក​ក៏​លើក​ឡើង​ដែរ​ថា​អតិផរណា​កម្ពុជា​ក៏​នឹង​កើន​ឡើង​ដល់​ទៅ​ ៦ភាគ​រយ គឺ​កើន​ទ្វេដង​បើ​ធៀប​នឹង​ពីរ​ឆ្នាំ​កន្លង​ទៅ​។​

ព័ត៌មានថ្មី

អត្ថបទពេញនិយម