សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: អត់អាហារ

កញ្ញា សេង ធារី សកម្មជនសិទ្ធិមនុស្សស្រែកទាមទារយុត្តិធម៌ មុនពេលប៉ូលិសចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ (ខេមបូចា/ព្រីង សំរាំង)

កញ្ញា សេង ធារី បញ្ចប់កូដកម្មអត់អាហាររយៈពេល១០ថ្ងៃ នៅក្នុងពន្ធនាគារ

យោងតាមលោក Jared Genser ជា​មេធាវី​ការពារ​បាន​ឲ្យ​ដឹងថា ​កញ្ញា សេង ធារី  សកម្មជនសិទ្ធិ​មនុស្ស​ ដែលកំពុងជាប់ពន្ធនាគារបានបញ្ចប់ការធ្វើកូដកម្មអត់អាហាររយៈពេល១០​ថ្ងៃកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីស្រកទម្ងន់ប្រហែល៥គីឡូក្រាម ដែល​កូដកម្មអត់​អាហារនេះធ្វើ​ឡើង​បន្ទាប់​​ពីមាន​របាយការណ៍កាល​ពី​ខែមិថុនាពីក្រុមការងារអង្គការសហប្រជាជាតិដែលបានអំពាវនាវឱ្យមានការដោះលែងកញ្ញា​ជាបន្ទាន់។
កញ្ញា សេង ធារី ជាមេធាវីនិងជាសកម្មជនសិទ្ធិមនុស្ស ត្រូវបានចាប់ខ្លួនបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៦ឆ្នាំ ពាក់ព័ន្ធនឹងបទរួមគំនិតក្បត់។ រូបថតថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ (ខេមបូចា/ ព្រីង សំរាំង)

កញ្ញា សេង ធារី ចាប់ផ្ដើមធ្វើកូដកម្មអត់អាហារ ក្រោយអង្គការ​សហប្រជាជាតិថាការឃុំខ្លួនជាការធ្វើឡើងតាមអំពើចិត្ត

កញ្ញា សេង ធារី ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ បាន​ចាប់​ផ្ដើម​ធ្វើ​កូដ​កម្ម​អត់​អាហាររយៈ​ពេល​​១០​ថ្ងៃ​របស់​ខ្លួននៅ​ថ្ងៃចន្ទ ដែល​កូដកម្ម​នេះ​ធ្វើ​ឡើង​មិន​ដល់​មួយ​សប្ដាហ៍​ផង​បន្ទាប់​ពី​របាយ​ការណ៍​អង្គការ​សហប្រ​ជា​ជាតិ​បាន​ប្រ​កាសថា​កញ្ញា​គឺ​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​បំពាន​ទៅ​នឹង​ច្បាប់​អន្តរជាតិ និង​បាន​អំពា​វ​នាវ​ឱ្យ​មាន​ការ​ដោះ​លែង​។ នេះ​បើ​តាម​ការ​លើ​ក​ឡើង​របស់​មេធាវី​ការពារ​ក្ដី Jared Genser កាលពី​ថ្ងៃចន្ទ​។​

ព័ត៌មានថ្មី

អត្ថបទពេញនិយម