មន្ត្រីស្រុកឆែបតម្រូវឱ្យពលរដ្ឋឆ្លងការអនុញ្ញាតពីអាជ្ញាធរមុននិយាយជាមួយអ្នកព័ត៌មាន
អាជ្ញាធរចំនួន៥ស្ថាប័ននៅស្រុកឆែប ខេត្តព្រះវិហារ បានឱ្យប្រជាសហគមន៍ម្នាក់ផ្តិតស្នាមមេដៃទទួលលក្ខខណ្ឌថា ត្រូវឆ្លងការអនុញ្ញាតពីអាជ្ញាធរពាក់ព័ន្ធសិនមុននិយាយជាមួយអ្នកសារព័ត៌មាន ដើម្បីការពារកុំឱ្យការផ្សព្វផ្សាយនោះប៉ះពាល់កិត្តិយសថ្នាក់ដឹកនាំ។