សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: អនុវត្តច្បាប់

គ្លីនិក​គ្មាន​អាជ្ញាបណ្ណ​មួយ​ក្នុង​ខេត្ត​តាកែវ​ត្រូវ​បាន​បញ្ជា​ឱ្យ​បិទ​នៅ​ពេល​ស្ត្រី​ម្នាក់​បាន​ស្លាប់​បន្ទាប់​ពី​ទទួល​បាន​ការ​ចាក់​ថ្នាំ​ខុសបច្ចេកទេស​ក្នុង​​ខែ​វិច្ឆិកា ឆ្នាំ​២០២៤។ (រូបភាព៖ ទទក)

គ្លីនិកឯកជនខេត្តតាកែវត្រូវបានគេចុះត្រួតពិនិត្យបន្ទាប់ពីស្រ្តីម្នាក់ស្លាប់ ខណៈក្រុមគ្រួសារអំពាវនាវឱ្យចាត់វិធានការតឹងរឹង

មន្ទីរសុខាភិបាលខេត្តតាកែវ និងអាជ្ញាធរពាក់ព័ន្ធ បានចុះពិនិត្យគ្លីនិកឯកជនក្នុងខេត្តតាកែវ បន្ទាប់ពីគ្លីនិកមួយបានចាក់ថ្នាំខុសបច្ចេកទេស បណ្តាលឱ្យស្ត្រីម្នាក់ស្លាប់កាលពីខែវិច្ឆិកា។ ក្រុមគ្រួសារជនរងគ្រោះឈ្មោះ ណាំ ចន្ធូ បានជំរុញឱ្យមន្ត្រីសុខាភិបាលអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ និងអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ ព្រោះមិនចង់ឃើញជនរងគ្រោះផេ្សងទៀតស្លាប់ដោយសារគ្លីនិកខុសច្បាប់។
លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ថ្លែងទៅកាន់សមាជិកបក្សក្នុងកិច្ចប្រជុំមួយនៅប្រទេសជប៉ុនក្នុងខែឧសភា ឆ្នាំ២០២៤។ (រូបថតហ្វេសប៊ុក)

អ្នកឃ្លាំមើលសង្គម៖ បើកម្ពុជានៅតែបន្តចាប់ខ្លួនអ្នកនយោបាយប្រឆាំង និងសង្គមស៊ីវិល នឹងកាន់តែធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងជាមួយប្រទេសសេរី

អ្នក​ឃ្លាំ​មើល​សង្គម​លើកឡើង​ថា ប្រសិន​បើកម្ពុជា​នៅតែបន្ត«ធ្វើទុក្ខ​បុក​ម្នេញចាប់​ខ្លួន​ និង​ធ្វើ​ការ​គំរាម​កំហែង​អ្នក​នយោបាយ​គណ​បក្ស​ប្រឆាំង​ និង​សកម្មជន​សង្គមស៊ីវិល»​​ វានឹង​កាន់​តែ​​ធ្វើ​ឱ្យប៉ះ​ពាល់​ដល់​ទំនាក់​ទំនង ​និង​កិច្ច​សហ​ប្រតិបត្តិ​ការ​​រវាង​​កម្ពុជា ​និង​ប្រទេស​លោក​សេរី ខណៈ​បច្ចុប្បន្ន​កម្ពុជា​នៅតែ​បន្ត​ពឹង​ផ្អែកខ្លាំង​លើ​ប្រទេស​លោក​សេរី​ដែល​ជាទីផ្សារ​ធំ​សម្រាប់​​ការ​នាំចេញ​ផលិត​ផល​របស់​កម្ពុជា​។
អ្នកលក់រៀបចំផ្កាទុកលក់សម្រាប់ពិធីបុណ្យសពក្នុងរាជធានីភ្នំពេញថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣។ (ខេមបូចា/ព្រីង សំរាំង)

របាយការណ៍បង្ហាញថាភាពចន្លោះប្រហោងនិងការខកខានអនុវត្តច្បាប់ ជាមូលហេតុនាំឲ្យមានអំពើហិង្សានិងឃាតកម្ម

របាយការណ៍​ថ្មី​មួយ​របស់​អង្គការ​លីកាដូ​ បាន​និយាយ​លម្អិត​ពី​ករណី​ឃាតកម្ម​លើ​ស្រ្តី​ចំនួន​២៦​រូប និង​កុមារ​ចំនួន​ប្រាំ​រូប​នៅចន្លោះខែ​មករា ឆ្នាំ​២០២០ ដល់​ខែ​មិថុនា ឆ្នាំ២០២២ បង្ក​ដោយដៃគូស្និទ្ធស្នាលបច្ចុប្បន្ន ឬអតីត​ដៃគូ​​។ របាយការណ៍​ថា​នេះ​បាន​បង្ហាញ​ពី​ការ​កើនឡើង​​នូវ​អំពើ​ហិង្សា​ក្នុង​គ្រួសារ និងអនុវត្ត​ច្បាប់។​

ព័ត៌មានថ្មី

អត្ថបទពេញនិយម