
កូនប្រុសមេដឹកនាំកំពូលនៃសាសនាឥស្លាមត្រូវបានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ និងប្រទូស្តកេរខ្មាសលើកុមារីមិនទាន់គ្រប់អាយុ
សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់កូនប្រុសរបស់លោក សុះ កំរី មេដឹកនាំកំពូលនៃសាសនាឥស្លាមនៅកម្ពុជា ឈ្មោះ កាម៉ារូទីន ស៊ូហៃមី ពីបទរំលោភសេពសន្ថវៈ និងរំលោភបំពានផ្លូវភេទលើសិស្សស្រី១៨នាក់ នៅអន្តេវាសិកដ្ឋានសាលារៀនភាសាឥស្លាមមួយកន្លែងក្នុងរាជធានីភ្នំពេញ។